អនុស្សាវរីយ៍ និងរឿងរ៉ាវជីវិត
ផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២០ រយៈពេល៥៦នាទី មានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តឯកសារទាំងនេះគឺជាស្នាដៃរបស់សិក្ខាកាមជនជាតិដើមភាគតិចដែលបានសិក្សាជំនាញផលិតភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណាក្រោមគម្រោង«ការកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិចនិងបង្កើតបណ្ណសារសោតទស្សន៍ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយៈវីគីមីឌៀ»។
ដោយផ្តោតលើបទពិសោធន៍ផ្ទាល់ខ្លួន ខ្សែភាពយន្តទាំងនេះស្វែងយល់ពីរបៀបដែលបុគ្គលម្នាក់ៗប្រឈមមុខនឹងអតីតកាល និងស្វែងរកអត្ថន័យក្នុងជីវិតរបស់ពួកគេ។
ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។