កម្មវិធីសម្ពោធសៀវភៅ «៣២ឆ្នាំក្រោយមក»
និពន្ធដោយ លោក ជុត ខៃ
គ្រឹះស្ថានបោះពុម្ពផ្សាយ អវតារ និង មជ្ឈមណ្ឌលធនធានសោតទស្សន៍ បុប្ផាណា មានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញលោកអ្នកដែលចូលចិត្ដការអាន និងអក្សរសិល្ប៍ទាំងអស់មកចូលរួមកម្មវិធីសម្ពោធសៀវភៅ “៣២ឆ្នាំក្រោយមក” ដែលជាស្នាដៃរបស់លោក ជុត ខៃ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៣:០០ រសៀល នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអ្នកដែលចូលរួមជាមួយយើងខ្ញុំក្នុងឱកាសពិសេសនេះ និងអបអរសាទរការសម្ពោធស្នាដៃដ៏មានអត្ថន័យនេះជាមួយគ្នា។
ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភ់ៈ ឆ្នាំ២០២៦ វេលាម៉ោង៣រសៀល នៅមជ្ឈមណ្ឌលបុប្ផាណា។