Through the Eyes of Jean-Michel GALLET: Exploring Cambodia in Photographs
លោក ហ្សង់-មីឆែល ហ្គាឡែត បានមកដល់ប្រទេសកម្ពុជាលើកដំបូងក្នុងឆ្នាំ ១៩៩០ ប៉ុន្តែការមកពីប្រទេសបារាំងគ្រានោះមិនមែនដើម្បីថតរូបពីប្រទេសកម្ពុជាឡើយ តែក្នុងនាមជាតំណាងអង្គការ ក្រៅរដ្ឋាភិបាលដើម្បីសិក្សាពីលទ្ធភាពដែលអាចទៅរួចទាក់ទងនឹងបញ្ហាកសិកម្មក្នុងប្រទេសដែលត្រូវញ៉ាំញីដោយសារការបំផ្លិចបំផ្លាញ ។
ប៉ុន្តែនៅពីក្រោយការលំបាក និងរបួសស្នាមដែលប្រជាជនកម្ពុជាបានជួបប្រទះនាពេលកន្លងមកនោះ លោក ហ្សង់មីឆែល ហ្គាឡែត បានដឹងយ៉ាងរហ័សអំពីការពិតនៃជាតិសាសន៍ និងវប្បធម៌ខ្មែរ ដែលវានៅស្ថិតស្ថេរគង់វង្សធន់នឹងរឿងរ៉ាវកាលពីអតីតកាលដែលបានកើតឡើងទាំងនោះ ។ សង្ឃឹមថា ស្នាមញញឹមរបស់អ្នកស្រុក ជាពិសេសរបស់កុមារគ្រប់រូបនឹងបង្ហាញឱ្យយើងឃើញពីអ្វីៗដែលអស្ចារ្យទាំងនោះ ។
ទោះបីជាគាត់មិនមែនជាអ្នកថតរូបអាជីពក្ដី លោក ហ្សង់មីឆែល ហ្គាឡែត ការផ្ដោតការថតរូបរបស់លោកលើប្រធានបទសំខាន់មួយ នោះគឺ “ការបង្ហាញពីភាពស្ថិតស្ថេរគង់វង្សនៃជាតិសាសន៍ និង វប្បធម៌ខ្មែរ” ហើយគាត់សង្ឃឹមថាយើងនឹងធ្វើការចែករំលែកនូវប្រធានបទនេះបន្តថែមទៀត ។
**
លោក ហ្សង់មីឆែល ហ្គាឡែត បានចំណាយពេលស្ទើរពេញមួយជីវិតរបស់គាត់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ។ ជីវិតដែលនាំឱ្យគាត់ប្រមូលបានរូបភាពរាប់ពាន់សន្លឹក ហើយរូបភាព ទាំងនោះបានបង្ហាញពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ (ដោយក្នុងនោះរួមមាន ប្រទេសកម្ពុជា, ឡាវ, វៀតណាម និងឥណ្ឌូនេស៊ី) ។