សំបកកាយ

ភាពយន្ដឯកសារនេះដឹកនាំផលិតដោយ ចាក់ ណោ ក្នុងឆ្នាំ២០២៣ មានរយៈពេល៧:១៩នាទី និយាយភាសាជនជាតិដើមភាគតិចកាវែត។

ក្រោយពេលប្តីស្លាប់ អ្នកស្រី ឃុន ត្រូវទទួលខុសត្រូវចំពោះគ្រួសាររបស់គាត់ រួមមានម្តាយចាស់ជរា និងកូនប្រុសកំពុងរៀនផងដែរ។ គាត់ខិតខំធ្វើការរាល់ថ្ងៃ ដោយសង្ឃឹមថានៅថ្ងៃអនាគត កូនប្រុសរបស់គាត់នឹងអាចជួយគ្រប់គ្រងគ្រួសារ និងមើលថែទាំងម្តាយរបស់គាត់ផង។