១៥ ថ្ងៃ

ដឹកនាំផលិតដោយ វី ស្រីល័ក្ខ ឆ្នាំ២០២៣ មានរយៈពេល៦:៣០នាទី និយាយភាសាជនជាតិដើមភាគតិចព្រៅ

ម៉ានីង ជាយុវជនមកពីសហគមន៍ជនជាតិដើមភាគតិចព្រៅក្នុងខេត្តរតនគិរី គាត់បានរៀបការជាមួយប្រពន្ធនៅវ័យក្មេង និងប្រកបរបរជាកសិករ។ ពេលខ្លះពួកគេទាំងពីរត្រូវធ្វើ​ការងារ​បន្ថែម​ទៀត​ដូចជា​ស៊ីឈ្នួលកាត់​ស្មៅ​ និងថែទាំចម្ការឱ្យគេ​ជាដើម។ ប្តីប្រពន្ធមួយគូរនេះបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងថែទាំសុខភាពកូន។ គួរឲ្យសោកស្ដាយ កូនរបស់ពួកគេបានស្លាប់ដោយសារការខ្វះចំណេះដឹងផ្នែកសុខភាព។