សមុច្ច័យ

បណ្ណសារទាំងអស់​​បាន​មក​ពីតាម​ស្ថាប័​ន​នានា​ ពី​បុគ្គល​សំខាន់ៗ​ និង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​បាន​ផ្ដល់​​​​​ឱ្យ​​​ឯកសារ​មួយ​ ឬ​ច្រើន​។ ឧទាហរណ៍ក្នុង​ឆ្នាំ​២០១២​ ​ មជ្ឈមណ្ឌល​បុប្ផាណា​ទទួល​បាន​ថាស​ខ្មៅ​ចំនួន​១២ និង​៣៣​ជុំ​នូវ​តន្ត្រី​ប្រជាប្រិយ​​ខ្មែរ​​​ផលិត​ក្នុង​ទសវត្សរ៍​ឆ្នាំ​​១៩៦០ ពី​អ្នក​ស្រី សំរិទ្ធិ​ សុកុល​។​ លោក​​ Paul Cummings ជន​ជាតិ​អូស្ត្រាលី​ ​ជា​ជន​បរទេស​ទី​មួយ​​ ដែល​ត្រួស​ត្រាយ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​​​​ក្នុង​ទសវត្សរ៍​​ឆ្នាំ​១៩៨០​ ក៏​បាន​ផ្ដល់​ឱ្យ​​រូប​ថត​ចំនួន​៥០០​រូប​​​នា​សម័យ​នោះ​។ ស្ថាប័ន​ទំនាក់ទំនង​ និង​ការ​​ផលិតសោតទស្សន៍​នៃ​ក្រសួង​ការ​ពារជាតិ​បារាំង​ (Établissement de communication et de production audiovisuelle de la défense français) ក៏​អនុញ្ញាត​បង្ហាញពី​បណ្ណសារ​ស្ដី​ពី​សម័យ​អាណាព្យាបាល​។​ ជួន​កាល​ យើង​ទទួល​បាន​ឯកសារ​ជា​ច្រើន​ដែល​ផលិត​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ប្រទេស​​កម្ពុជា។

  • La princesse Buppha Devi dans le film Apsara, de Norodom Sihanouk
  • Séquence du documentaire S21, la machine de mort khmère rouge de Rithy Panh
  • Séquence chantée par Ros Serey Sothea et Sin Sisamouth dans Apsara de Norodom Sihanouk
  • John Vink : séries photographiques commencées en 1989
  • Série photographique réalisée par la journaliste américaine Elizabeth Becker en 1978
  • Série photographique de Vandy Rattana
  • Ta Krut contant le Reamker dans les années 60
  • Stéphane Janin : série photographique sur les enseignes