ជំពូកទី ៣​ “ការចងចាំរបស់វិចិត្រករ វ៉ាន់ ណាត”

 

វ៉ាន់ ណាត៖ វិចិត្រករនៃការចងចាំ

នៅកម្ពុជាចន្លោះថ្ងៃទី ១៧ ខែមេសាឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៧ ខែមករាឆ្នាំ ១៩៧៩ ខ្មែរក្រហមបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដែលបណ្ដាលអោយស្លាប់ជនរងគ្រោះចំនួន ១.៧០០.០០០ នាក់។ ភស្ដុតាងនៃអំពើឧក្រិដ្ឋកម្មនេះ បានបន្សល់ទុកទីតាំង ឬ មជ្ឈមណ្ឌលសម្លាប់មនុស្សចំនួន ១៩០។ អតីតវិទ្យាល័យទួលស្លែង ក្នុងទីក្រុងភ្នំពេញដែលត្រូវបានគេស្គាល់ថា “ស -២១” ជាកន្លែងដែលប្រជាជនកម្ពុជាយ៉ាងតិច ១៤.០០០ នាក់ត្រូវបានធ្វើទារុណកម្ម និងប្រហារជីវិត។

មានតែអ្នកទោស ៧ នាក់ប៉ុណ្ណោះដែលអាចរួចជីវិត។ ក្នុងចំណោមពួកគេមានវិចិត្រករម្នាក់ឈ្មោះ វ៉ាន់ ណាត គាត់មានជីវិតរស់នៅរហូតដល់ពេលគាត់ទទួលមរណភាពនៅខែកញ្ញា ឆ្នាំ២០១១។ គាត់អាចផ្តល់សក្ខីកម្មតាមរយៈគំនូររបស់គាត់ ដោយពិពណ៌នាអំពីឧក្រិដ្ឋកម្មដែលគាត់បានឃើញជាក់ស្តែង។

សកម្មភាពសិល្បៈរបស់គាត់ទាំងមូល គឺផ្អែកលើការសន្យាដែលគាត់និងមិត្តភក្តិរបស់គាត់មួយចំនួនបានធ្វើចំពោះគុកទួលស្លែង ដើម្បីប្រាប់ពីអ្វីដែលពួកគាត់បានឆ្លងកាត់ ប្រសិនបើពួកគាត់មានឱកាសធ្វើឱ្យវារស់ឡើងវិញ។

លើសពីរូបភាពនៃសាក្សីដ៏អស្ចារ្យចំពោះប្រវត្តិសាស្ត្រនៃសតវត្សរ៍ទី ២០ ខ្សែភាពយន្តនេះមានគោលបំណងសិក្សាពីដំណើរការនៃការចងចាំរួមនៅក្នុងប្រទេសកម្ពុជា និងអំពើប្រល័យពូជសាសន៍ដែលបានកើតឡើង។

 

ត្រឡប់ទៅកាន់ទំព័រដើម “ខួប ១០ ឆ្នាំនៃការចងចាំរបស់វិចិត្រករ វ៉ាន់ ណាត” »

ជំពូកទី១ “ជីវប្រវត្តិវិចិត្រករ វ៉ាន់ ណាត” »

ជំពូកទី ២ “គុកទួលស្លែង (មន្ទីរ ស.២១)”​ »

 

វ៉ាន់ ណាត៖ វិចិត្រករនៃការចងចាំ (VANN NAT le peintre-mémoire)

ដោយ Soko PHAY – Vakalis, ២០១៣, ២៥ នាទី, ភាសាខ្មែរ និងបារាំង