អំពីអ្នកថតរូប៖ លោក ខូលីន ក្រាហ្វថិន

About the Photographer, Colin Grafton

រូបថតដោយលោក ស្ទីវ ផតថេ (Steve Porte)

លោក ខូលីន ក្រាហ្វថិន កើត​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ​១៩៤៧។ លោក​បាន​ធ្វើដំណើរ​តាម​ផ្លូវគោក​ឆ្ពោះ​ទៅកាន់​ទ្វីបអាស៊ី​នៅឆ្នាំ​១៩៦៩។ ដំបូងឡើយ​លោក​បង្រៀន​ភាសា​អង់គ្លេស និង​ថតរូប​នៅឯ​ប្រទេស​ឡាវ (១៩៧០-៧២) និង​ប្រទេស​កម្ពុជា (១៩៧២-១៩៧៥)។ ក្រោយមក​លោក​ក៏បាន​ទៅ​ប្រទេស​ជប៉ុន និង​បង្រៀន​អ្នកស្ម័គ្រចិត្ត​មកពី​ក្រៅប្រទេស​នៅទីនោះ (JOCV/JICA) រហូតដល់​ឆ្នាំ​១៩៨០ ហើយ​បន្ទាប់មក​លោក​ក៏​បាន​ត្រឡប់ទៅ​ប្រទេស​ថៃ​ក្នុងនាម​ជា​អ្នក​ធ្វើការ​ស្ម័គ្រចិត្ត​នៅក្នុង​ជំរំ​ជនភៀសខ្លួន​កម្ពុជា។ លោក​ក៏​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​របស់​លោក​ជា​លើក​ដំបូង​នៅ​ចក្រភព​អង់គ្លេស​ក្នុងឆ្នាំ​១៩៨១។ ក្រោយមក បន្ទាប់ពី​រយៈពេល​៣​ឆ្នាំ​នៅ​អាមេរិក​ខាងត្បូង លោក​ក៏​បាន​វិលត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ដើម្បី​បន្ត​បង្រៀន និង​ធ្វើការ​ជា​ទីប្រឹក្សា​ភាសា​អង់គ្លេស​សម្រាប់ ACCU (មជ្ឈមណ្ឌល​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​អង្គការ​យូណេស្កូ) នៅ​ទីក្រុង​តូក្យូ និង​បាន​បង្កើតជា​ពិព័រណ៍​រូបថត​ជាច្រើន​ស្តីអំពី​ប្រទេស​ឡាវ និង​កម្ពុជា។ លោក​ក៏បាន​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅឆ្នាំ​១៩៩២ ដោយ​ចេញចូល​ជា​ញឹកញាប់ ហើយ​លោក​ក៏បាន​មក​រស់នៅ​ទីនេះ​ជា​អចិន្ត្រៃយ៍​តែម្ដង​ក្នុង​ឆ្នាំ​២០១៤។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​និង​ភរិយា​លោក​ឈ្មោះ​គៃកូ បាន​រៀបចំ​ជា​ពិព័រណ៍ និង​ធ្វើការ​ជាមួយ​គម្រោង​ជាច្រើន​នៅ​មជ្ឈមណ្ឌល​បុប្ផាណា សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង និង​ផ្ទះមេត្តា (Meta House) ហើយ​ឥឡូវ​ពួកគេ​កំពុង​រៀបចំ​សៀវភៅ​រូបថត​មួយ​ដែលមាន​ចំណងជើង​ថា “ Dancers”។

សូមចុចទីនេះ និងទស្សនារូបភាពជាច្រើនទៀតនៅក្នុងផ្នែក “Refugee Camp” (អត្ថបទជាភាសាអង់គ្លេស)។

• ត្រឡប់ទៅ​កាន់​ពិព័រណ៍ “អនុស្សាវរីយ៍​នៅ​ជំរំ​ព្រំដែន​ខ្មែរ, ៤០​ឆ្នាំ​ក្រោយមក” »
• ជន​ភៀសខ្លួន – ៤០​ឆ្នាំ​ក្រោយមក, រូបថត​ពី​ព្រំដែន​កម្ពុជា-ថៃ ឆ្នាំ​១៩៨០ »