ដរាបណា នៅតែមានក្រដាស
ដឹកនាំដោយគីរ៉ា ឌុយពុង ទ្រូបេត្សកយ (Kyra dupont Troubetzkoy) ឆ្នាំ២០០០ រយៈពេល៥១នាទី ភាសាដើម មានអក្សរបារាំងរត់ពីក្រោម
អ្នកស្រីម៉ៅ ថាច ជាបណ្ណារក្សម្នាក់ នៅបណ្ណាល័យជាតិប្រទេសកម្ពុជា។ អ្នកស្រីបានចំណាយពេលវេលាអស់ជាច្រើនឆ្នាំ ធ្វើការងារក្នុងបណ្ណាល័យជាតិដើម្បីលើកស្ទួយវិស័យសៀវភៅ នឹងការអាននៅប្រទេសកម្ពុជា។ ក្នុងភាពយន្ដឯកសារនេះក៏មានបង្ហាញបន្ថែមទៀតពីបទសម្ភាសន៍របស់លោកនុត ណារ៉ាង (អតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌) លោកហ៊ី ហ៊ិន (អតីតនាយកបណ្ណាល័យជាតិ) និង បុគ្គលសំខាន់ៗមួយចំនួនទៀត។
ថ្ងៃសៅរ៍ ទី០៤ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។