បក្សីឋានសួគ៌

ដឹកនាំដោយ ម៉ាកសែល កាមុយស៍, ១៩៦២, ៩១ នាទី, ភាសាបារាំង

ក្រោយលាចាកសិក្ខាបទមកជាគ្រហស្ថ សុខ ក៏បានជួបនឹងនារីរបាំដ៏ស្រស់ស្អាតឈ្មោះ ដារា បន្ទាប់ពីគេបានជួយការពារក្មេងកំព្រាម្នាក់ ។ ដារា​ ជាអ្នកជឿរឿងហោរាសាស្រ្ដ ហើយនាងស្រម៉ៃថា ថ្ងៃណាមួយនឹងមានព្រះអង្គម្ចាស់មួយអង្គមកនាំនាងឡើងទៅលើឋានសួគ៌ ។ រឿងរ៉ាវស្នេហ៍នេះត្រូវតាមរំខានដោយអ្នកជំនួញម្នាក់ជាដរាប ហើយចាត់ទុកថាខ្លួនជាម្ចាស់របស់ ដារា តែម្នាក់គត់ ។

ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • November 23, 2024 · 5:00 pm
  • Bophana Center
  • Cine Saturday