«មហាភារតៈ ជាមួយសិល្បៈនិងសង្គមខ្មែរ»
ធ្វើបទបង្ហាញដោយលោក វ៉ា សុវណ្ណរដ្ឋ
✨នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោក វ៉ា សុវណ្ណរដ្ឋ នឹងធ្វើបទបង្ហាញលើប្រធានបទ«មហាភារតៈ ជាមួយសិល្បៈនិងសង្គមខ្មែរ» នៅមជ្ឈមណ្ឌលបុប្ផាណាវេលាម៉ោង៦ល្ងាច ដែលនៅក្នុងកម្មវិធីនេះនឹងមានតាំងស្ដង់លក់សៀវភៅមហាភារតៈផងដែរ។
លោក វ៉ា សុវណ្ណរដ្ឋជាអ្នកធ្វើការលើការផ្នែកវិភាគទិន្នន័យ និងជាអ្នកចាប់អារម្មណ៍លើកិច្ចការផ្នែកវប្បធ៌ម និងបានចូលរួមរៀបចំការបោះពុម្ពនិងសម្ពោធសៀវភៅមហាភារតៈដែលបកប្រែដោយលោក ធន់ ហ៊ិន។
សូមអញ្ជើញចូលរួមជាមួយពួកយើងដោយសេរីនៅមជ្ឈមណ្ឌលបុប្ផាណា
⏰🗓នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច