មេគង្គ ទន្លេមេ
ផលិតដោយគណៈកម្មាការទន្លេមេគង្គ ឆ្នាំ២០០០ រយៈពេល៤៧នាទី ភាសាអង់គ្លេស
ភាពយន្តឯកសារនេះបង្ហាញព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងធនធានជលផល និងជីវិតនៅតាមដងទន្លេមេគង្គ។ ភាពយន្តនេះជាផ្នែកមួយនៃយុទ្ធនាការរបស់គណៈកម្មការទន្លេមេគង្គ ក្នុងគោលបំណងបង្កើនការយល់ដឹងលើបញ្ហាទន្លេមេគង្គ និងគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយនៅក្នុងតំបន់ដើម្បីគ្រប់គ្រងធនធានធម្មជាតិដោយមានប្រសិទ្ធភាព សម្រាប់ប្រជាជនប្រមាណ ៦០លាននាក់ដែលរស់នៅក្នុងតំបន់អាងទន្លេមេគង្គនេះ ។
ថ្ងៃសៅរ៍ ទី១៨ ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង៥:០០ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។