“រនោចទៅលេងអង្គរ”
លី សុវណ្ណា | កម្ពុជា
ទីតាំង : មជ្ឈមណ្ឌលបុប្ផាណា
ថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី ២១ខែធ្នូ ឆ្នាំ ២០២៤
ពេលខ្លះការថតរូបអាចឲ្យយើងមើលឃើញនូវក្ដីស្រមៃ និងការពិតដែលមិនធ្លាប់មាន។ នេះជាអ្វីដែលលោក លី សុវណ្ណា បានចោទសួរក្នុងគម្រោងស្នាដៃបណ្ដុំរូបថតសិល្បៈដំបូងបំផុតរបស់លោក ដែលមានចំណងជើងថា “រនោចទៅលេងអង្គរ”។ រនោច គឺជាពេលវេលានៃពន្លឺព្រះចន្ទដែលងងឹត បន្ដិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃនៅពេលរាត្រី រហូតដល់ងងឹតសូន្យឈឹងតែម្ដង។