ការសសេរអត្ថបទភាពយន្ដភាគ

ធ្វើបទបង្ហាញដោយអ្នកនិពន្ធដ៍ឆ្នើមមួយរូប គឺលោក យូ សុភា

តោះសូមអញ្ជើញចូលរួមជាមួយគ្នានៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ មជ្ឈមណ្ឌលបុប្ផាណានឹងមានរៀបចំការធ្វើបទបង្ហាញមួយស្ដីអំពីការសសេរអត្ថបទភាពយន្ដភាគពីសំណាក់វាគ្មិនកិត្ដយស លោក យូ សុភា នៅក្នុងកម្មវិធីស៊ីណេក្លឹបរបស់មជ្ឈមណ្ឌល។ លោក យូ សុភា ជាគ្រូបង្រៀនអក្សរសាស្រ្ដខ្មែរ ព្រមទាំងជាអ្នកនិពន្ធប្រលោមលោក និងអត្ថបទភាពយន្ដមួយរូប។ នៅក្នុងកម្មវិធីនេះលោកនឹងមកចែករំលែកគន្លឹះនានា ក្នុងការសរសេរអត្ថបទភាពយន្ដបែបបុរាណ និងសម័យ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភាពយន្ដកម្ពុជា។

📅⏰សូមមេត្តាចូលរួមដោយសេរី នៅមជ្ឈមណ្ឌលបុប្ផាណា នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច

📣កម្មវិធីនេះនឹងធ្វើឡើងជាភាសាខ្មែរ។

avatar
  • April 26, 2023 · 6:00 pm
  • Bophana Center
  • Cine Club