កិច្ចពិភាក្សាជាមួយសិល្បករ ៖ «ចាកចេញ៣ថ្ងៃ»
វាគ្មិន លោកម៉ក់ រ៉េមីស្សា
ក្នុងឱកាសនេះ លោកម៉ក់ រ៉េមីស្សា ដែលជាកុមារម្នាក់នៅសម័យខ្មែរក្រហម នឹងចែករំលែកអំពីស្នាដៃថតរូបថ្មីរបស់លោកក្រោមចំណងជើងថា«ចាកចេញបីថ្ងៃ» ដែលនិយាយអំពីការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥។ លោកនឹងពន្យល់ថាតើហេតុអ្វីលោកធ្វើគម្រោងនេះឡើង និងថាតើលោកចាប់ផ្ដើមធ្វើវាដូចម្ដេច។ លោកម៉ក់ រ៉េមីស្សា ត្រូវបានចាត់ទុកជាអ្នកថតរូបខ្មែរដ៏ជោគជ័យបំផុតក្នុងចំណោមអ្នករួមអាជីពវ័យស្របាលលោក។ សព្វថ្ងៃ លោកគឺជាអ្នកថតរូប-អ្នកកាសែត ឲ្យទីភ្នាក់ងារព័ត៌មានរូបថតសហគមន៍អឺរ៉ុប (EPA) រូបថតរបស់លោកតែងតែមានវត្តមានលើសារព័ត៌មានអន្តរជាតិជាញឹកញាប់។
បន្ទាប់ពីបទបង្ហាញ នឹងមានសំណួរ-ចម្លើយ។
កម្មវិធីនេះប្រព្រឹត្តទៅជាភាសាខ្មែរ។
ចូលរួមដោយសេរី!