កិច្ចពិភាក្សាតុមូលស្ដីអំពី “ការ​ចាប់​ផ្ដើម​នៃ​អ្នក​របាំ​ឆ្នាំ​១៩៧៣”

វាគ្មិន៖ លោកជំទាវ ម៉ិញ កុសនី អ្នកគ្រូ ឳម យុវណ្ណា និងអ្នកគ្រូ ព្រំ ស៊ីសាផាន្ឋា

ទីកន្លែង៖ មជ្ឈមណ្ឌលបុប្ជាណា
កាលបរិច្ឆេទ ៖ ថ្ងៃទី ០៨ មេសា ម៉ោង៦:៣០ល្ងាច
ភាសាក្នុងកម្មវិធី ៖ ខ្មែរ និងមានបកប្រែជាភាសាអង់គ្លេស។

ទាក់ទងនឹងការតាំងពិព័រណ៍នាពេលថ្មីៗ​នេះ​អំពី “អ្នក​របាំ​ឆ្នាំ​១៩៧៣” ដែល​បាន​បង្ហាញ​រូប​ថត​នៃ​ការ​សម្ដែង​របាំ នៅ​មុន​សម័យ​ខ្មែរ​ក្រហម និង​ការ​ចាប់​កំណើត​ឡើង​វិញ​នា​ពេល​បន្ទាប់ យើង​ខ្ញុំ​មាន​ក្ដី​សោមនស្ស​រីក​រាយ គោរព​អញ្ជើញ​លោក លោក​ស្រី អ្នក​នាង កញ្ញា ចូល​​រួម​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ស្ដី​អំពី ការ​ចាប់​ផ្ដើម​ក្លាយ​ជា​អ្នក​របាំ​ក្នុង​អំឡុង​ពេល​នោះ។ កិច្ច​ពិភាក្សា​អំពី​ បទ​​ពិសោធន៍​របស់​ពួក​គាត់ ចាប់​តាំង​ពី​ការ​សម្ដែង​ឆ្នាំ​១៩៧៣ ការ​ឆ្លង​កាត់​នូវ​ភាព​លំបាក​លំបិន ការ​រស់​រាន​មាន​ជីវិត​ក្នុង​អំឡុង​នៃ​ការ​គ្រប់​គ្រង​របស់​ខ្មែរ​ក្រហម និង​ការ​តស៊ូ​ស្ដារ​របាំ​ឡើង​វិញ ដែល​មាន​អ្នក​របាំ​ដ៏​ល្បី​ល្បាញ​ចំនួន​បី​នាក់​នឹង​នៅ​ជា​មួយ​យើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដូច​ជា លោក​ជំទាវ​ ម៉ិញ កុសនី អ្នកគ្រូ ឳម យុវណ្ណា និង អ្នកគ្រូ ព្រំ ស៊ីសាផាន្ឋា។

សូមស្វាគមន៍ និងចូលរួមដោយសេរី!

avatar
  • April 8, 2016 · 6:30 pm
  • Bophana Center
  • Conferences