ខាងក្នុងពួកខ្មែរក្រហម
ផលិតដោយដាវីដ ហ្វែនហ្គោល ៤៥នាទី ១៩៩០ ភាសាអង់គ្លេស
ភាពយន្តឯកសារនេះធ្វើការស្វែងយល់ស៊ីជម្រៅទៅលើប្រវត្តិសាស្ត្រ ការឈ្លានពាន និងស្ថានភាពបច្ចុប្បន្នរបស់ពួកខ្មែរក្រហម តាមរយៈកិច្ចសម្ភាសន៍ជាមួយទាហានខ្មែរក្រហម និងទាហានដែលធ្វើការប្រយុទ្ធនឹងពួកខ្មែរក្រហមទាំងនេះ។ ភាពយន្តនេះក៏ស្វែងយល់ផងដែរ ពីផលប៉ះពាល់នៃការដកកងកម្លាំងវៀតណាមចេញពីប្រទេសទៅលើប្រជាជនកម្ពុជា។