ខ្លែងជីវិត

ផលិតដោយ​នាយក​ដ្ឋាន​សិល្បៈ​ភាព​យន្ត និង​ផ្សព្វ​ផ្សាយ​វប្បធម៌ ឆ្នាំ ១៩៩២ ៩៦នាទី ភាសា​ខ្មែរ

មនុស្ស​ច្រើន​ណាស់ បណ្ដោយ​ជីវិត​ខ្លួន​រស់​នៅ​ដូច​ខ្លែង​នៅ​លើ​មេឃ។ ពេល​ដែល​មាន​ខ្យល់ ក៏​ហោះ​ខ្ពស់​ឡើង ពេល​ដែល​អត់​ខ្យល់ ក៏​ធ្លាក់​មក​វិញ។ ប៉ុន្តែ​អ្នក​មួយ​ចំនួន នៅ​តែ​ត្រដរ​ប្រឹង​ហោះ​ដោយ​ខ្លួន​ឯង ទោះ​បី​គ្មាន​ខ្យល់​ក៏​ដោយ។ ខ្សែ​ភាព​យន្ដ​នេះ​ចូល​រួម​សម្ដែង​ដោយ​លោក​ទេព រិន្ទដារ៉ូ និង​អ្នក​នាង​អម្ពរ ទេវី ហើយ​ជា​ស្នាដៃ​ទី​៣ របស់​អ្នក​ដឹក​នាំ​រឿង​ហ៊ុយ ពុធ។

avatar
  • April 23, 2016 · 5:00 pm
  • Bophana Center
  • Cine Saturday