ភាពយន្តចំនួន​៣ នឹង​ត្រូវ​​បញ្ចាំង​នៅ​ថ្ងៃ​សៅរ៍នេះ

ផលិតដោយមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា (WMC)

១. «មេរៀនជីវិត»
រយះពេល​១៥នាទី ភាសាខ្មែរ មាន​​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម
ខ្សែភាពយន្ដនេះ និយាយពី​គ្រោះថ្នាក់​នៅ​ពេល​សម្រា​ល​កូន។ ការ​សម្រាល​កូន​នៅ​ផ្ទះ អាច​ប្រឈម​មុខ​នឹង​​គ្រោះ​ថ្នាក់ អាច​បណ្ដាល​ឲ្យ​ម្ដាយ និង​ទារក ស្លាប់​នៅ​ពេល​សម្រាល។

២. «ប្ដីខ្ញុំ»
រយះពេល១៥នាទី ភាសាខ្មែរ មាន​​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម
ជាធម្មតា ស្រ្ដីតែងជួបប្រទះបញ្ហា​សុខភាព​ជាច្រើន នៅពេល​កំពុង​មាន​ផ្ទៃពោះ។ សំណាង​ល្អ នារី​ម្នាក់​បាន​ទទួលការ​យកចិត្ត​ទុកដាក់​ពីស្វាមី​របស់នាង ហើយ​ពួកគេ​បាន​ត្រៀម​គ្រប់​មធ្យោបាយ​ដើម្បី​សុវត្ថិភាព ទាំងម្ដាយ និង​ទារក។

៣. «ស្នាមញញឹម»
រយះពេល ១៩នាទី ភាសាខ្មែរ មាន​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម
អ្នកស្រី វ៉ា គឹមលាត ជាសមាជិក​ក្រុមប្រឹក្សា​សង្កាត់មួយរូប ដែល​គាត់​បាន​ចូលរួម​អប់រំ​ពលរដ្ឋ​ស្ដីពី​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រមទាំងអប់រំ​កុមារ​​កុំអោយ​​បោះ​បង់​ការសិក្សា។

ទស្សនាដោយសេរី

avatar
  • May 26, 2018 · 5:00 pm
  • Bophana Center
  • Cine Saturday