ជំនឿ និងវិញ្ញាណ
ផលិតដោយមជ្ឈមណ្ឌលបុប្ផាណា ឆ្នាំ២០២០ រយៈពេល៤៥នាទី មានអក្សរអង់គ្លេសរត់ពីក្រោម
ភាពយន្តឯកសារទាំងនេះគឺជាស្នាដៃរបស់សិក្ខាកាមជនជាតិដើមភាគតិចដែលបានសិក្សាជំនាញផលិតភាពយន្តឯកសារនៅមជ្ឈមណ្ឌលបុប្ផាណាក្រោមគម្រោង«ការកសាងសមត្ថភាពយុវជនជនជាតិដើមភាគតិចនិងបង្កើតបណ្ណសារសោតទស្សន៍ជនជាតិដើមភាគតិចនៅកម្ពុជា តាមរយៈវីគីមីឌៀ»។
ខ្សែភាពយន្តឯកសារស្វែងយល់ពីជំនឿ ប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ដែលរួមចំណែកដល់ការអភិរក្ស និងការចែករំលែកប្រពៃណីរស់នៅដ៏សម្បូរបែបរបស់ពួកគេ។
ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។