ត្រឡប់ទៅឆ្នាំសូន្យ?

ដឹកនាំដោយដាវីដ ហ្វេនហ្គោល ៤២នាទី ឆ្នាំ១៩៨៩ ភាសាអង់គ្លេស

ភាពភ័យខ្លាចគ្រប់វិនាទីដែលកម្ពុជាបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម បាន​ក្លាយ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ទោះ​បី​ជា​បាន​ឆ្លង​កាត់​នូវ​របប​ដ៏​ខ្មៅ​ងងឹត​នេះ​ក៏​ដោយ ក៏​កម្ពុជានៅ​​តែ​អាច​ចាប់​ផ្តើម​មាន​ជីវិត​ឡើង​វិញ។ ប៉ុន្តែ​ចម្ងល់​នៅ​តែ​មាន​ជានិច្ច។ តើ​របប​នោះ​បាន​ផ្តល់​មេរៀន​ដូច​ម្តេច​ខ្លះ​ទើប​ប្រជា​ជន​នៅតែ​ចង​ចាំមិន​ដែល​ភ្លេច? រឿង «ត្រឡប់ទៅឆ្នាំសូន្យ?» នឹង​ធ្វើ​ការ​បក​ស្រាយ​ពី​មូល​ហេតុ​ទាំង​អស់​នេះ។

avatar
  • April 18, 2015 · 5:00 pm
  • Bophana Center
  • Cine Saturday