“ទន្លេសាប៖ បេះដូងនៃទន្លេមេគង្គ”
ពិព័រណ៍រៀបចំដោយ អច្ឆរិយភាពនៃទន្លេមេគង្គ, អ្នកថតរូប លោក សូថេប គ្រីសាណាវ៉ារីន
ចាប់ពីថ្ងៃទី ០៣ខែឧសភា ដល់ថ្ងៃទី ៣១ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលបុប្ផាណា
ពេលព្រឹកចាប់ពីម៉ោង ៨:០០ព្រឹក ដល់ ១២:០០រសៀល និងពេលរសៀលចាប់ពីម៉ោង ២:០០រសៀល ដល់ ៦:០០ល្ងាច។
សម្ពោធពិព័រណ៍នៅថ្ងៃទី០២ ខែឧសភាសម្រាប់តែភ្ញៀវប៉ុណ្ណោះ!
“ទន្លេសាប៖ បេះដូងនៃទន្លេមេគង្គ” របស់អ្នកថតរូប លោក សូថេប គ្រីសាណាវ៉ារីន ដែលរៀបចំកម្មវីធីបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០២ ខែឧសភា ហើយនឹងដំណើរការរហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ (រយៈពេលមួយខែ) នៅមជ្ឈមណ្ឌលបុប្ផាណា រាជធានីភ្នំពេញ ដែលជាផ្នែកនៃគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។ ការតាំងពិព័រណ៍នេះបង្ហាញពីជីវៈចម្រុះ និងជីវិតដ៏អស្ចារ្យនៅលើបឹងទន្លេសាប ខណៈពេលដែលអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះផលវិបាកដ៏ធំទូលាយនៃការប្រែប្រួលអាកាសធាតុ សកម្មភាពមនុស្ស និងការអភិវឌ្ឍន៍នៅលើបឹង។
រូបថតដ៏អស្ចារ្យបង្ហាញពីរបៀបរស់នៅចម្រុះនៃសហគមន៍នេសាទជុំវិញបឹង។ បណ្តុំរូបថតមួយសន្លឹកប្រាប់ពីរឿងរ៉ាវទូទៅអំពីបរិស្ថាន ភូមិសាស្ត្រ និងជីវចម្រុះនៃបឹងទន្លេសាប ខណៈដែលកម្រងរូបភាពផ្សេងទៀតប្រៀបធៀបបឹងក្នុងរដូវប្រាំង និងទឹកជំនន់ ដែលបង្ហាញពីរបៀបដែលជីវិត និងមនុស្សសម្របខ្លួនទៅនឹងលក្ខខណ្ឌខុសគ្នាយ៉ាងខ្លាំងទាំងនេះ។
បឹងទន្លេសាបស្ថិតនៅភាគកណ្តាលនៃប្រទេសកម្ពុជា បឹងទន្លេសាបជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាបឹងមួយក្នុងចំនោមជលផលទឹកសាបដែលមានផលិតភាពបំផុតក្នុងពិភពលោក។ ត្រីផ្តល់ជាប្រភពប្រូតេអ៊ីនសម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ និងប្រជាជនមកពីប្រទេសជិតខាងក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ បឹងដ៏គួរឲ្យកត់សម្គាល់មួយនេះកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីការសាងសង់ទំនប់វារីអគ្គីសនី ការបាត់បង់ទីជម្រក និងការនេសាទលើសកម្រិត ជាមួយនឹងផលវិបាកសម្រាប់មនុស្ស និងធម្មជាតិដូចគ្នា។ ការតាំងពិព័រណ៍នេះមានគោលបំណងអប់រំសាធារណជនអំពីសារៈសំខាន់នៃបឹងទន្លេសាប និងលើកកម្ពស់ការការពារ និងការអភិរក្សរបស់វា។
ចូលរួមដោយសេរី និងឥតគិតថ្លៃ!