បណ្ណសារឌីជីថល និង​សោភ័ណ​ភាព​កោសល្យ​វិច្ច័យ​នៅ​ក្នុង​សិល្បៈ​សហ​សម័យ

ដោយ Brianne Cohen

បាឋកថា​នេះ ពិនិត្យ​លើ​ទម្រង់​ថ្មីៗ​នៃ​ការ​ចង​ក្រង​ជា​ឯកសារ​ឌីជីថល​នៅ​ក្នុង​ស្នាដៃ​សិល្បៈ សហសម័យ។ វាគ្មិន នឹង​សិក្សា​ទៅ​លើ «សោភ័ណភាព​កោសល្យ​វិច្ច័យ» ទាក់​ទង​ទៅ​នឹង ស្នាដៃ​សិល្បៈ​ចំនួន​ពីរ​គឺ៖ ខ្សែ​ភាព​យន្ត The Wave (២០១៣) របស់ Sarah Vanagt និង Katrien Vermiere និង ខ្សែ​ភាព​យន្ត The Vanishing Vanishing-Point (២០១៥) របស់ Effi & Amir។ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ទី​១ សិល្បករ​ជន​ជាតិ​ប៊ែលហ្សិក​ទាំង​ពីរ​រូប (អ្នក​ផលិត ខ្សែ​ភាពយន្ត និង​អ្នក​ថតរូប) បង្កើត​រូប​ភាព​មាន​ចលនា​ពី​រូបថត​ចំនួន ៣២០០០ សន្លឹក ដើម្បី​កត់​ត្រា​ពី​ការ​គាស់​រណ្តៅ​ផ្នូ​រ​របស់​មនុស្ស​ចំនួន ៩ នាក់​ដែល​ត្រូវ​បាន​សម្លាប់​ដោយ អ្នក​ដឹក​នាំ​ផ្តាច់​ការ Franco បន្ទាប់​ពី​សង្រ្គាម​ស៊ី​វិល​អេស្បាញ​ចប់​ភា្លម។ ស្នាដៃ​ជា​លទ្ធផល គឺ រូបភាព​ដ៏​រស់​រវើក និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៃ​ស្លាក​ស្នាម​ផ្នូរ​នោះ។ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ទី២ សិល្បករ​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ទី​ក្រុង​ព្រុច​សែល​ទាំង​ពីរ​រូប ប្រើ​ប្រាស់​បច្ចេក​ទេស រូបភាព​ឌីជីថល​ដូចជា Google Earth និង Google Street View ដើម្បី​កត់​ត្រា​ការ​ស្លាប់​នៃ ដើម​អូលីវមេឌីទែរ៉ាណេ ដែល​ត្រូវ​បាន​គាស់​មក​ដាក់​ដាំ​នៅ​ក្នុង​សង្កាត់​សហភាព​អឺរ៉ុប​នៅ ព្រុច​សែល និង​ដែល​មិន​អាច​ទ្រាំ​ទ្រ​នឹង​រដូវ​រងា​ដ៏​ធ្ងន់​ធ្ង​រ​នៅ​ទី​នោះ​បាន។ ស្នាដៃ​សិល្បៈ ទាំង​ពីរ​នេះ ប្រើ​ប្រាស់​និង​វិភាគ​បណ្ណសារ​ឌីជីថល ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​នូវ​កំហុស​របស់​រដ្ឋ ក្នុង​ការ​បង្កើត​អំពើ​ហឹង្សា​យូរ​អង្វែង​ទៅ​លើ​សង្គម​បរិស្ថាន​។

បាឋកថា ធ្វើឡើងជាភាសាអង់គ្លេស និងប្រែសម្រួលជាភាសាខ្មែរ ។

avatar
  • January 15, 2016 · 6:00 pm
  • Bophana Center
  • Conferences