បទបង្ហាញស្ដីពី «ការវិវត្ដនៃភាសា និងអក្សរខ្មែរពីសម័យមុនអង្គររហូតដល់បច្ចុប្បន្ន»

ដោយបណ្ឌិតជួរ គារី អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា

អក្សរ​ខ្មែរ​មាន​ការ​ផ្លាស់​ប្ដូរ​ពី​សម័យ​កាល​ទៅ​សម័យ​កាល​មួយ។ តើ​អក្សរ​របស់​ខ្មែរ​យើង​មាន​ការ​វិវត្តន៍​យ៉ាង​ដូច​ម្ដេច​ខ្លះ? លោក​បណ្ឌិត​ជួរ គារី ដែល​ជា​ប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិ និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា នឹង​ធ្វើ​ការ​បង្ហាញ​ពី​ការ​ប្រែ​ប្រួល​នៃ​អក្សរ​ខ្មែរ​តាំង​ពី​សម័យ​មុន​អង្គរ អង្គរ ក្រោយ​អង្គរ ចតុមុខ(សង្គម​រាស្ត្រ កម្ពុជា​ប្រជា​ធិប្បតេយ្យ និង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា)។

លោក​បណ្ឌិត ជួរ គារី បាន​ទទួល​បរិញ្ញា​បត្រ​អក្សរសាស្ដ្រ​ខ្មែរ នៅ​​សាកល​​វិទ្យា​ល័យ​​ភូមិន្ទភ្នំពេញ ក្នុង​ឆ្នាំ ១៩៩៥។ ក្នុង​ឆ្នាំ​២០០៣ លោក​បាន​បញ្ចប់​សញ្ញា​បត្រ​ជាន់​ខ្ពស់ ផ្នែក​គ្រប់​គ្រង​សាធារណៈ នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ ឆ្នាំ​​២០១១ លោក​បាន​បញ្ចប់​សញ្ញា​បត្រ​បណ្ឌិត​ផ្នែក​ភាសា​វិទ្យា​(ន័យ​ភាសា) រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ បច្ចុប្បន្ន លោក​គឺ​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​​ខ្មែរ និង​ជា​ប្រធាន​វិទ្យា​ស្ថាន​ភាសា​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា។ លោក​បាន​ចូល​រួម​ក្នុង​ការ​ចង​ក្រង​ស្នាដៃ​ជា​ច្រើន​របស់​រាជ​បណ្ឌិត្យ​សភា ដូច​ជា​វចនា​ក្រម​អក្ខរា​វិរុទ្ធនៃ​ភាសា​ខ្មែរ អត្ថ​បទ​ស្រាវ​ជ្រាវ​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វដ្ដីរបស់​រាជ​បណ្ឌិត្យ​សភា បច្ចេក​ស័ព្ទត្បូង បច្ចេក​ស័ព្ទរទេះ និង​បច្ចេក​ស័ព្ទតម្បាញ​ជា​ដើម។

សូមស្វាគមន៍ និងចូលរួមដោយសេរី!

avatar
  • July 22, 2016 · 6:30 pm
  • Bophana Center
  • Conferences