បុប្ផាណា រឿងសោកនាដកម្មនៃស្រ្តីខ្មែរម្នាក់

ដឹកនាំដោយ ប៉ាន់ រិទ្ធី ៥៩នាទី ឆ្នាំ ១៩៩៦ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម

បុប្ផាណា និងប្តី ឈ្មោះលី ស៊ីថា គឺជាជនរងគ្រោះក្នុងសម័យខ្មែរក្រហម។ ភាពយន្តឯកសារនេះ បង្ហាញពីរបប​ផ្តាច់ការនៃសម័យកម្ពុជាប្រជាធិបតេយ្យ​ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ គូស្វាមីវ័យក្មេងមួយគូនេះ​បាន​រស់នៅ​ក្នុងសុបិនដ៏អាក្រក់មួយ។ ពួកគេត្រូវបានខ្មែរក្រហមចាប់ខ្លួន ធ្វើ​ទារុណកម្ម បង្ខំឲ្យសារភាព ហើយ​ត្រូវ​គេកម្ទេចក្នុងឆ្នាំ៧៦។ សំបុត្រ និង​ភស្តុតាង​ជាច្រើន​អាច​បង្ហាញពីប្រវត្តិពិតរបស់ពួកគេ រីឯរូបភាពឯកសារជាច្រើន​បង្ហាញប្រាប់យើងឲ្យដឹងអំពីការពិតរបស់កម្ពុជានាសម័យនោះ។

avatar
  • December 1, 2016 · 6:30 pm
  • Bophana Center
  • Special Screening