ពិព័រណ៍សិល្បៈគំនូរកញ្ចក់ស្តីពី «ការរស់ឡើងវិញនៃសិល្បៈគំនូរកញ្ចក់ខ្មែរ»

ដោយវិចិត្រករ ចាន់ សោភ័ន គាំទ្រដោយមជ្ឈមណ្ឌលបុប្ផាណា

ចាប់បើកពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣

បន្ទាប់ពីការមើលឃើញអវត្តមាននៃគំនូរកញ្ចក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន វិចិត្រករ ចាន់ សោភ័ន បានព្យាយាមបង្កើតស្នាដៃគំនូរនេះជាច្រើន ក្នុងគោលបំណងចង់ឱ្យសិល្បៈគំនូរនេះរស់ឡើងវិញ និងចង់ចែករំលែកចំណេះដឹងអំពីសិល្បៈ ដែលលោកបានខិតខំរៀនសូត្រពីក្រៅប្រទេសដល់ក្មេងៗជំនាន់ក្រោយផងដែរ តាមរយៈការដាក់តាំងពិព័រណ៍នេះឡើង។ គំនូរកញ្ចក់គឺជាសិល្បៈចម្រុះព័ណ៌មួយ ដែលទាមទារពីភាពម៉ត់ចត់ និងអំណត់ខ្លាំងក្នុងការគូរ ហើយគេសង្កេតឃើញមានវត្តមានរបស់វាមាននៅ ព្រះបរមរាជវាំង ព្រះវិហារ ដូចជារឿងរ៉ាវនៃពុទ្ធប្រវត្តិ និងតាមស៊ុមបង្អួចក្នុង ព្រះវិហារព្រះកែវមរតកជាដើម។

មជ្ឈមណ្ឌលបុប្ផាណា ស្វាគមន៍សាធារណជនមកទស្សនាពិព័រណ៍គំនូរកញ្ចក់ដោយសេរី និងឥតគិតថ្លៃ។

avatar
  • September 18, 2023 · 8:00 pm
  • Bophana Center
  • Exhibitions