ពិព័រណ៍សិល្បៈគំនូរផុស «អន្ទាក់ជីវិត»

ដោយសិល្បៈករ ស៊ូ សុភី

អ្នករៀបចំសិល្បៈ សួន ប៊ុនរិទ្ធ

គាំទ្រ និងរៀបចំដោយ មជ្ឈមណ្ឌលបុប្ផាណា

ចាប់បើកពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

បើកសម្ពោធពិព័រណ៍នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច គាំទ្រដោយ មន្ទីរសម្រាកព្យាបាលកម្ពុជា(FCC)

ស្នាដៃសិល្បៈគំនូរផុស «អន្ទាក់ជីវិត» បង្ហាញទំនាក់ទំនងផ្សេងៗ មិនអាច កាត់ ផ្ដាច់ បាន រវាងមនុស្ស និងសត្វ ព្រមទាំង ស្វែង យល់ អំពីរបៀបរស់នៅជាមួយគ្នាដោយសន្តិភាព និងសុខដុមរនីយកម្មនៅលើភពផែនដីរបស់យើង។ ក្នុងឋានៈជាសត្វមានជីវិត យើងមាន សេចក្ដីត្រូវការ ឬមានឧបសគ្គជីវិតប្រហាក់ប្រហែលគ្នាមានសុខ មានទុក្ខ តួយ៉ាងដូចជា ត្រូវការអាហារ និងទីជម្រកដើម្បីរស់, ទំនាក់ទំនង គ្រួសារ និង សង្គម, ភាពរស់រាន និងសេចក្ដី ស្លាប់, ការចាប់កំណើត និងមរណភាព, ស្នេហា និងការប្រាសព្រាត់, សេរីភាព​​ និងការឃុំឃាំង។ល។

វិចិត្រកររូបនេះប្រើប្រាស់សម្ភារៈកែច្នៃឡើងវិញដើម្បីបំផុសគំនិតទស្សនិកជនឱ្យពិភាក្សា ពិចារណាឆ្លុះបញ្ចាំងអំពីវិបត្តិសង្គម និងបរិស្ថាននៅក្នុងសម័យទំនើបនៃយើង។

ស៊ូ សុភី មានកំណើតនៅខេត្តបាត់ដំបង និងបានបញ្ចប់ការសិក្សាពីសាលាហ្វាពន្លឺសិល្បៈ។ សុភីតែងព្យាយាមបង្កើតគំនិតច្នៃប្រឌិតផ្សេងៗក្នុងស្នាដៃសិល្បៈ។ នាងបានបង្កើតសិល្បៈ គំនូរថ្មី ៗ និងចូលរួមតាំងពិព័រណ៍នៅតាមវិចិត្រសាលនានាក្នុងរាជធានីភ្នំពេញ, ខេត្ត សៀមរាប, ខេត្តបាត់ដំបង និងនៅក្រៅប្រទេសផងដែរ។

មជ្ឈមណ្ឌលបុប្ផាណារងចាំស្វាគមន៍លោកអ្នកមកទស្សនាពិព័រណ៍សិល្បៈគំនូរផុសដោយរីករាយ!

📱តេលេក្រាមរបស់មជ្ឈមណ្ឌលបុប្ផាណា៖ https://t.me/Bophanacenter

avatar
  • August 14, 2023 · 6:00 pm
  • Bophana Center
  • Exhibitions

şans casino |
vidobet |
vidobet |
vidobet güncel giriş |
vidobet giriş |
casinolevant |
casinolevant |
casinolevant |
vidobet giriş |
şans casino |
casinolevant giriş |
casino şans |
şans casino giriş |
casino levant |
casino şans |
casino şans |
boostaro |
casinolevant giriş |
şans casino giriş |
casinolevant giriş |
şanscasino |
vidobet |
vidobet giriş |
deneme bonusu veren siteler |
deneme bonusu veren siteler |
deneme bonusu veren siteler |
deneme bonusu veren siteler |
levant casino |
galyabet |
gorabet |
galyabet |
galyabet |
deneme bonusu veren siteler |
galyabet |
galyabet |
galyabet |
gorabet