ពិព័រណ៍៖ សំឡេងនៃរូបភាព

រៀបចំដោយបណ្តាញស្រ្តីអ្នកដឹកនាំវ័យក្មេង

បើកពិព័រណ៍ ៖ ថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៦ៈ៣០នាទីល្ងាច

បណ្តាញស្រ្តីអ្នកដឹកនាំវ័យក្មេង (YWLN) គឺជាក្រុមស្ម័គ្រចិត្តមួយ​បង្កើត​ឡើង​ដោយ ​UNWOMEN នៅឆ្នាំ ២០១១ នៅក្នុងប្រទេសកម្ពុជា។ ឆ្នាំនេះ YWLN បាន​រៀប​ចំជាលើកដំបូងនូវការប្រកួតរូបថតក្រោមប្រធានបទ «សំឡេង​នៃ​រូបភាព» ដែល​ផ្ដោតសំខាន់លើយុវជនកម្ពុជាដែលមានអាយុពី ១៥ឆ្នាំ ទៅ ២៥ឆ្នាំ ជាមួយ​នឹង​ការ​​គាំទ្រពីអង្គការ FRIDA–Young Feminist Fund។ គោល​បំណង​នៃ​ការ​រៀបចំ​កម្មវិធីនេះឡើង គឺដើម្បី​លើក​តម្កើង​ពី​សារសំខាន់​របស់​ស្រ្តី​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច សុខភាព និងបរិស្ថាននៅកម្ពុជា ក៏​ដូចជា​ការ​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ធ្វើការបញ្ចេញមតិផងដែរ។

រូបថតទាំងឡាយដែលបានឈ្នះក្នុងកម្មវិធីប្រកួតនេះ នឹង​ត្រូវ​យក​មក​ដាក់​តាំង​ពិព័រណ៍បង្ហាញ។

avatar
  • September 23, 2016 · 6:30 pm
  • Bophana Center
  • Exhibitions