ព្រះអាទិត្យអស្តង្គតនៅភូមិខ្ញុំ

ដឹកនាំដោយសម្ដេចនរោត្តម សីហនុ ៦៣នាទី ១៩៩២ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម

នារី ជាគិលានុបដ្ឋាយិកាវ័យក្មេងម្នាក់​ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​សៀមរាប-អង្គរ។ ចំណែក​សីហា ជាវេជ្ជបណ្ឌិត ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​បារាំង ។ ពួកគេទទួលការព្យាបាល​វះកាត់ អ្នកជម្ងឺដែលមានរបួសធ្ងន់ៗ ដែល បណ្តាលមកពីការផ្ទុះមីន ពីព្រោះទឹកដីខ្មែរពោរពេញដោយគ្រាប់មីន។ មិនយូរប៉ុន្មាន សីហា និងនារីបានសម្រេចចិត្តរៀបការជាមួយយគ្នា។ ថ្ងៃមួយសីហាត្រូវមានកាតព្វកិច្ចពិសេស ដែលត្រូវចាកចេញពីភរិយា ដើម្បីរួមដំណើរ​ជា​មួយ​ក្រុម​អ្នក​ដោះមីន។ តើសីហានឹងសម្រេចចិត្ត បែបណារវាងការស្នេហាជាតិ និងភរិយាជាទីស្រឡាញ់របស់ខ្លួន ?

ទស្សនាដោយសេរី!

avatar
  • December 22, 2016 · 6:30 pm
  • Bophana Center