ព្រះអាទិត្យអស្តង្គតនៅភូមិខ្ញុំ-Online

ផលិតដោយខេមរាភាពយន្ត, ឆ្នាំ១៩៩២, រយៈពេល ៦៣ នាទី ភាសាខ្មែរ មានភាសាអង់គ្លេសរត់ពីក្រោយ

នារីជាគិលានុបដ្ឋាយិកាដ៏ក្មេងម្នាក់នៅមន្ទីរពេទ្យប្រចាំខេត្តសៀមរាប-អង្គរ។ នាងរំលឹកឡើងវិញពីអនុស្សាវរីយ៍នៅក្នុងអតីតកាលថ្មីៗ។ នាងហាក់ដូចជាបានឃើញរូបសីហារបស់នាងជាថ្មី គឺលោកគ្រូពេទ្យខ្មែរដ៏ក្មេងម្នាក់ដែលទើបត្រឡប់មកពីប្រទេសបារាំង។ ពួកគេទទួលព្យាបាលវះកាត់អ្នករបួសធ្ងន់ៗដែលបណ្តាលមកពីការផ្ទុះមីន ពីព្រោះទឹកដីខ្មែរពោរពេញទៅដោយគ្រាប់មីន។ សីហាបានទៅជ្រកកោនលើដំបូលផ្ទះតារា អ្នកគ្រូបង្រៀននៅក្នុងភូមិ។ ប្តីរបស់នាង គឺសុក្រ ជាជនពិការដោយសារសង្គ្រាម។ តារាតាមចែចង់សីហា ប៉ុន្តែសីហានិងនារីបានសំរេចចិត្តរៀបការជាមួយគ្នា។ បន្ទាប់ពីការបញ្ចេញកំហឹងហើយ តារាក៏ចាកចេញទៅរស់នៅទីក្រុងភ្នំពេញ។ នារីនិងបងស្រីរបស់នាងដែលគ្រប់គ្រងរោងជាងធ្វើប្រដាប់ជំនួសសរីរាង្គកាយ បានទទួលមើលការខុសត្រូវលើខ្លួនសុក្រ។ អត្តឃាតកម្មរបស់សុក្របានធ្វើអោយសីហានិងនារីធ្លាក់ខ្លួនទៅក្នុងការឈឺចាប់យ៉ាងខ្លាំង។ សីហាសំរេចចិត្តរួមដំណើរទៅជាមួយក្រុមការងារអ្នកដោះមីន។ គាត់បានពលីជីវិតនៅទីនោះទៅ។

ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅលើទំព័រ Facebook (Bophana Center)។

avatar
  • October 23, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday