ភាពយន្ដថ្ងៃសោរ៍

១. វិលជួប ហ្សាវា
ផលិតដោយព្រះបាទនរោត្តម សីហនុ ឆ្នាំ២០០៩ រយៈពេល១៦នាទី ភាសាបារាំង

បុរសខ្មែរម្នាក់ស្រម៉ៃដល់គូរសង្សារបស់ខ្លួនដែលនារីនោះជាជនជាតិឥណ្ឌូនេស៊ី(ជ្វា)។ អនុស្សាវរីយ៍ ដំណើរកំសាន្ដ ក្បាច់រាំ ពិសេសគឺ ទិដ្ឋភាពរាត្រីដែលបានជួបនាង បានដក់ជាប់ក្នុងដួងចិត្តរបស់គាត់ស្ទើរបំភ្លេចមិនបាន។

២. កែវស្នេហា
ផលិតដោយព្រះបាទនរោត្តម សីហនុ ឆ្នាំ២០០៨ រយៈពេល១១នាទី ភាសាខ្មែរ
បទចម្រៀងដែលពណ៌នាអំពីគូស្នេហ៍មួយមានសេចក្ដីស្នេហាពិតជាមួយគ្នាចាប់តាំងពីពួកគេបានជួបគ្នាលើកដំបូង ហើយពួកគេរៀបការនិងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ។

៣. បំរើ និង ស្ម័គ្រចិត្តធ្វើពលិកម្មគ្រប់បែបយ៉ាង ថ្វាយ ព្រះមហាក្សត្រយើង
ផលិតដោយព្រះបាទនរោត្តម សីហនុ ឆ្នាំ២០០៦ រយៈពេល២៣នាទី ភាសាខ្មែរ

ក្រោយរដ្ឋប្រហារព្រះមហាក្សត្រនៃកាំបូមាគ៌ារួចមក របបសាធារណរដ្ឋកាំបូមាគ៌ាខៀវបានប្រសូត្រឡើង។ ប្រទេសមហាអំណាចខៀវ ជួយជាជំនួយយ៉ាងច្រើនដល់ពួកសាធារណរដ្ឋកាំបូមាគ៌ាខៀវ។ រីឯ ក្រុមកាំបូមាគ៌ាក្រហម មានមហាអំណាចក្រហមផ្ដល់ជំនួយគ្រប់រូបភាពដែលត្រូវការមានសម្ភារៈ ប្រាក់កាក់ជាអាទិ៍។ ប្រជាជនមួយចំនួនបានចេញតស៊ូក្នុងព្រៃដើម្បីព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់លូស៊ីកូរ៉ា ព្រះអង្គម្ចាស់អាលីឆាត ព្រះអង្គម្ចាស់ប្រេនីសី និង ព្រះអង្គម្ចាស់ម៉ាក់ណូ បានយាងចូលតស៊ូក្នុងព្រៃដើម្បីរាជាធិបតេយ្យរស់ឡើងវិញ…

ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • February 12, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday