ភៀសខ្លួន

ដឹកនាំដោយរិទ្ធី ប៉ាន់ ឆ្នាំ២០១៦ រយៈពេល៧៧នាទី ភាសាបារាំង មានអក្សរអង់គ្លេសរត់ពីក្រោម

ភៀសខ្លួនគឺជាការបោះបង់ ជាភាពឯកោមួយដ៏គួរឲ្យភ័យខ្លាច។ ក្នុងពេលភៀសខ្លួន មនុស្សម្នាក់នោះនឹងវង្វេងគ្មានទិសដៅ មនុស្សនោះនឹងឈឺចាប់ ហើយរូបកាយរបស់គេក៏រសាត់បាត់ទៅកាន់ទីដ៏សែនឆ្ងាយ។
ប៉ុន្ដែ គេក៏អាចរកឃើញខ្លួនឯងវិញដែរ គឺនៅក្នុងពិភពនៃពាក្យពេចន៍ រូបភាព និង ក្ដីសុបិន្ដដែលលើសពីក្ដីសុបិន្ដនៃកុមារភាព។ គ្រប់យ៉ាងចាប់ផ្ដើមឡើងជាមួយការភៀសខ្លួន ហើយបើគ្មានវាទេ គ្រប់យ៉ាងក៏គ្មានដែរ។ ភៀសខ្លួនគឺជាស្មឹងស្មាធិលើស្រមោល ជម្រៅនៃភាពឯកោ ទីតាំងភូមិសាស្រ្ដ និងនយោបាយ។ ភាពយន្ដភៀសខ្លួន ជាការព្យាយាមក្នុងការបង្ហាញផ្នែកមួយនៃក្មេងប្រុសម្នាក់ ដែលមិនអាចទទួលយកអំពើអយុត្តិធម៌បាន។

ថ្ងៃសៅរ៍ ទី ០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • April 2, 2022 · 5:00 pm
  • Bophana Center
  • Cine Saturday