មានកាលមួយ​នោះ​…​ ទីក្រុង​ភ្នំពេញ​

​រៀប​​ចំ​ឡើង​​ដោយ​វិទ្យា​ស្ថាន​​បារាំង​​នៅ​​កម្ពុជា

ពិព័រណ៍​ «​មាន​កាលមួយនោះ​… ទីក្រុង​ភ្នំពេញ» ​រៀប​​ចំ​ឡើង​​ដោយ​វិទ្យា​ស្ថាន​​បារាំង​​នៅ​​កម្ពុជា​​ ក្នុង​​ភាព​​ជា​​ដៃ​គូ​​ជា​មួយ​​ក្រសួ​ង​​វប្បធម៌​ និង​​វិចិត្រ​​សិល្បៈ​​ ផ្នែក​​បេតិ​កភណ្ឌ ​និង​​ដោយ​​មាន​​ការ​​​ចូល​រួម​​​ពី​​មជ្ឈម​ណ្ឌល​​​បុប្ផាណា។

វិទ្យាស្ថាន​បារាំង​នឹង​ផ្ដល់​ជូន​នូវ​​វដ្ត​នៃ​ព្រឹត្តិការណ៍​​ទាក់ទង​នឹង​ការ​វិវត្តន៍​នៃ​ទីក្រុង​ភ្នំពេញ រាជធានី​នៃ​ប្រទេស​កម្ពុជា។

ចាប់​ពី​​ថ្ងៃ​ទី​៣០​​ ខែកញ្ញា​ ​ដល់​ថ្ងៃទី​៩​ ខែវិច្ឆិកា​​ ឆ្នាំ​២០១៤​​ សាធារណជន​​អាច​​ចូល​រួម​​ទស្សនា​​ ពិព័រណ៍​ចំនួន​​២ ​ដែល​​ជា​​ការ​ងារ​​រៀប​​ចំ​ឡើង​​ដោយ​​និស្សិត​​​ផ្នែក​​ស្ថាបត្យ​កម្ម​​​នៅ​​ក្នុង​​ក្រប​​ខណ្ឌ​​នៃ​​ការ​​ប្រកួត​​ប្រជែង​​ រៀប​​ចំ​​ដោយ​​វិទ្យាស្ថាន​​ អម​ដោយ​​​​​ការ​​បញ្ចាំង​​ភាពយន្ត​​ក្នុង​​ប្រធាន​បទ​ស្ដី​ពី​​​នគរូបនីយកម្ម​​​​ រួម​​និង​​​បាឋកថា​​ក្រោម​​វ​ត្តមាន​​របស់​​អ្នក​​ជំនាញ​​​​នៅ​ក្នុង​​​វិស័យ​ផ្សេងៗដូចជា​៖ ការ​ស្រាវជ្រាវ​/ ប្រវត្តិសាស្ត្រ​​ ស្ថាបត្យកម្ម​ ក៏ដូចជា​វិស្វកម្ម​ការ​អភិវឌ្ឍ​…ជាដើម។

រាល់​​សកម្មភាព​ទាំងអស់​​​នៅ​​​ក្នុង​​ក្រប​ខ័ណ្ឌ​​​នៃ​​ពិព័រណ៍​ «​មានពេល​​មួយ​នោះ​…នៅ​ទីក្រុង​ភ្នំពេញ​»​​ នឹង​​​ធ្វើ​​ឡើង​​​ជា​បី​​ភាសា​​​ (ខ្មែរ​ ​បារាំង ​និង​​អង់គ្លេស)​ អាច​​ចូល​​រួម​​ដោយ​​ឥត​គិត​​ថ្លៃ ​និង​​បើក​​ទូលាយ​​សម្រាប់​​សា​ធារណជន​​​ ចាប់​​ពី​​ថ្ងៃ​​​អង្គារ​​ ទី​៣០​​ ខែតុលា​​ ដែល​​ជា​​ថ្ងៃ​​បើក​​សម្ពោធន៍​​ព្រឹត្តិការណ៍​​នេះ។​​

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ​របស់វិទ្យាស្ថាន​បារាំង​នៃ​កម្ពុជា​ IFC

បើក​សម្ពោធន៍​ថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ​២០១៤​
នៅ​វិទ្យាស្ថាន​បារាំង​នៃ​កម្ពុជា​
​ផ្ទះលេខ​២១៨ ផ្លូវ​១៨៤

ចូលរួមដោយឥតគិតថ្លៃ !
សូមស្វាគមន៍​ទាំង​អស់​គ្នា​ !

avatar
  • November 9, 2014 · 6:30 pm
  • Bophana Center
  • Exhibitions