មេមាន់ខ្មៅ
ដឹកនាំដោយ Min Bahadur Bham នៅឆ្នាំ២០១៥ រយៈពេល ៩០នាទី ភាសានេប៉ាល់ និងភាសាអង់គ្លេសរត់ពីក្រោម
ការបញ្ចាំងកុនពិសេសចំនួន២ថ្ងៃ ជាមួយនឹងវត្តមានសមិទ្ធករភាពយន្ត
ថ្ងៃសុក្រ ទី៤ ខែសីហា ម៉ោង ៦ល្ងាច
ថ្ងៃសោរ៍ ទី៥ ខែសីហា ម៉ោង ២:៣០នាទីរសៀល
បទឈប់បាញ់បណ្តោះអាសន្នមួយ អនុញ្ញាតឱ្យអ្នកស្រុកនេប៉ាល់បានដកដង្ហើមមួយគ្រា។ ក្មេងប្រុសពីរនាក់ដែលមកពីវណ្ណៈខុសគ្នា ក្លាយទៅជាមិត្ដជិតស្និទ្ធ ហើយចិញ្ចឹមមេមាន់ដោយសង្ឃឹមថានឹងលក់ស៊ុតរបស់វា។ ខ្សែភាពយន្តនេះ ទទួលបានពានរង្វាន់ជាភាពយន្តល្អបំផុត នៅក្នុងផ្នែក International Film Critics Week នាមហោស្រពភាពយន្តអន្តរជាតិនៅទីក្រុងវ៉ឺនីសកាលពីឆ្នាំ២០១៥ ។
ទស្សនាដោយសេរី