រដូវយាត្រាចរ

ដឹកនាំដោយ សាប៊ីរូ រយៈពេល៥៦នាទី ឆ្នាំ២០០៥ ជាភាសាអង់គ្លេស

ភាពយន្តឯកសារនេះ បង្ហាញពីសាច់រឿង​ជន​ជាតិ​ខ្មែរ-អាមេរិកាំង ដែល​បាន​ភៀស​ខ្លួន ទៅ​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន នៅ​ប្រទេស​ថៃ ​ក្រោយ​​ការ​​មក​​ដល់​នៃ​របប​ខ្មែរ​ក្រហម​នៅ​ប្រទេស​កម្ពុជា ហើយ​ដែល​បាន​ធ្វើ​អន្តោប្រវេសន៍​ ទៅ​រស់​នៅ​សហរដ្ឋអាមេរិក។ ដូច​ជន​អន្តោប្រវេសន៍​ផ្សេង​ទៀត​ដែរ សុហ្វីលីន ជៀម សាពីរ៉ូ ធ្លាប់​ឆ្លង​កាត់​ភាព​រីក​រាយ និង​ភាព​ឈឺ​ចាប់​ទម្រាំ​អាច​សម្រប​ខ្លួន​បាន​នឹង​វប្បធម៌​ថ្មី​នៅ​ក្នុង​ប្រទេស​ទី​៣។ ដើម្បី​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​អត្ត​សញ្ញាណ សុហ្វីលីន ជៀម សាពីរ៉ូ ដែល​ជា​អតីត​អ្នក​របាំ​ព្រះរាជទ្រព្យ​ម្នាក់ បាន​បង្កើត​របាំ​បុរាណ​ខ្មែរ​មួយ​ឈ្មោះ​ថា «រដូវនិរប្រវេសន៍» ដែល​និយាយ​អំពី​វិបត្តិ​នៃ​ការ​ប៉ះ​ទង្គិច​នឹង​វប្បធម៌​ថ្មី និង​ការ​ខិត​ខំ​របស់​ជន​អន្តោ​ប្រវេសន៍​ខ្មែរ ដើម្បី​សម្រប​ខ្លួន​នឹង​ជីវិត​ថ្មី របស់​ពួកគេ។

avatar
  • June 23, 2016 · 6:30 pm
  • Bophana Center