លាហើយអាស៊ី

ដឹកនាំដោយ ប៊្រុយណូ ការ៉ែត (Carette, Bruno) ឆ្នាំ១៩៩៧ រយៈពេល៥២នាទី ភាសាបារាំង

លោកប្រ៊ុយណូ ការ៉ែត (Bruno CARETTE) តាមដានរបាំ “លាហើយអាស៊ី” ដែលជាទិដ្ឋភាពរបាំពេលដែលលោក​ហ្រ្វង់ស័រ រ៉ាហ្វីណូ (François Raffinot) បាន​សម្តែង​ក្នុងបណ្តា​ប្រទេស​នៅទ្វីប​អាស៊ី (ទីក្រុងហ្សាកាតា ភ្នំពេញ ហាណូយ ឈូងអាល់ឡុង សៀងហៃ និងខេត្តកង់តុង)។ ចំពោះការសម្តែងរបាំ “លាហើយអាស៊ី” លោកហ្រ្វង់ស័រ រ៉ាហ្វីណូ ចង់ឧទ្ទិសជួនដល់លោក ដូមីនីក បាហ្គូអេ (Dominique Bagouet) និងនាដការីដែលបានបាត់ខ្លួន។ ថ្ងៃ៩ កក្កដា ១៩៩៤ ទស្សនីយភាពនេះ​បាន​សម្ដែង​នៅក្នុង​មហោស្រព Avignon ហើយ​បាននាំមកនូវជ័យជំនះដ៏ធំធេង។ ការសម្ដែងរបាំនៅអាស៊ីនេះ គឺជាឱកាសនៃជំនួប និង​បំលាស់ប្ដូរ​បទពិសោធន៍រវាង​ទ្វីបអាស៊ី និងបស្ចឹមប្រទេស។

ថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា

avatar
  • January 21, 2023 · 5:00 pm
  • Bophana Center
  • Cine Saturday