លូមំបា

ដឹកនាំដោយរ៉ាអ៊ុល ភែក ១១៦នាទី ឆ្នាំ២០០០ ភាសាបារាំង និងមានអក្សរអង់គ្លេសរត់ពីក្រោម

ការទាមទារឯករាជ្យពីបារាំងនៅ​ប្រទេស​កុងហ្គោ ប្រព្រឹត្ត​ទៅ​មិន​ងាយ​ស្រួល​ឡើយ។ ប៉ាទ្រីស លូមំបា គឺជា​វីរបុរស​នៃ​ឯករាជ្យ​របស់​កុងហ្គោនេះ។ គាត់​មាន​អាយុ​មិន​ទាន់​៣០ឆ្នាំ​ផងទេ នៅពេល​ដែល​ចលនា​ទាមទារ​ឯករាជ្យ​ បាន​ជំរុញ​ឲ្យ​​រូប​​គាត់​​ចូល​​ទៅ​​ក្នុង​​ឆាក​នយោបាយ​អន្តរជាតិ។ គាត់ប្ដូរ​ការងារ​ជា​ញឹក​ញាប់ គាត់​ធ្លាប់​ជាប់​គុក​ពី​បទ​លួច និង​ការ​បំផុស​បំផុល​ឲ្យខូច​សណ្ដាប់​ធ្នាប់ ហើយ​ក្នុង​រយៈពេល​តែ​ពីរ​បី​ឆ្នាំ គាត់​ក្លាយជា​បុរស ដែល​ទទួល​ការរិះគន់ខ្លាំង​​ជាងគេ​បំផុត ក្នុងសម័យ​សង្គ្រាម​ត្រជាក់។ គាត់​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កុងហ្គោ បាន​តែ​បី​ខែ​ប៉ុណ្ណោះក៏​ត្រូវ​គេ​លួច​ធ្វើឃាត។

ទស្សនាដោយសេរី!

avatar
  • January 14, 2017 · 2:00 pm
  • Bophana Center
  • Cine Club