លោកវេជ្ជបណ្ឌិត រីចនើ‌ (Richner) ! កុំធ្វើការដល់យប់អធ្រាត្រពេក

ដឹកនាំដោយ ហ្វួកណេ ធីអេរី និង ស្មីត ប៉ាឌ្រីក ឆ្នាំ ២០០២ រយៈពេល ៥២នាទី ភាសាបារាំង

ភាពយន្តឯកសារនេះ ផ្តោត​លើ​ដំណើរ​ជីវិត​របស់​លោក ប៊ីត រីចនើ (Richner) ដែល​ជា​វេជ្ជបណ្ឌិត​ជំនាញ​ព្យាបាល​កុមារ​ដ៏​ល្បី​ឈ្មោះ និង​​ជា​​អ្នក​កូដ​វីយូឡុង​សែល​ជន​ជាតិ​ស្វីស។ គាត់​បាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​អ្វីៗ​ទាំង​អស់ ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ។ គាត់​បាន​ស្ថាបនា​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា នៅ​ទី​ក្រុង​ភ្នំពេញ និង​មន្ទីរ​ពេទ្យ​ពីរ​ផ្សេង​ទៀត បាន​កកើត​ឡើង​នៅ​ខេត្ត​សៀម​រាប និង​នៅ​ទី​ក្រុង​ភ្នំ​ពេញ ដោយ​សារ​ការ​រៃ​អង្គាស​ប្រាក់ តាម​រយៈ​ការ​ប្រគុំ​តន្ត្រី និង​ជំនួយ​ពី​សប្បុរស​ជន​នានា ។

avatar
  • April 30, 2016 · 5:00 pm
  • Bophana Center
  • Cine Saturday