វាលប្រេង

បដិវត្តន៍វប្បធម៌ថតដោយ ចូរីស អ៊ីវែន និង ម៉ាស៊ែលលីន ឡូរីដានអ៊ីវែន រយៈពេល ៨៧នាទី ភាសាអង់គ្លេស។ រឿងនេះ​​បាន​​ថត​នៅ​ទី​កន្លែង​ពោរពេញ​ទៅ​ដោយ​ប្រេង ដែល​បាន​ក្លាយ​ជា​ទី​​ស័ក្ដិសម​បំផុត​ សម្រាប់​ឧស្សាហកម្ម និង​កសិកម្ម។

ភាពយន្តនេះជាផ្នែកមួយនៃស៊េរីភាពយន្តស្ដីអំពីថ្ងៃចុងក្រោយ​នៃ​​បដិវត្តន៍​វប្បធម៌​ចិន ដែលមានចំណងជើងថា​«តើយូកុងចល័តភ្នំយ៉ាងដូចម្ដេច?»។ ភាពយន្តជាស៊េរីនេះ ត្រូវ​បាន​ថត​នៅ​ចន្លោះ​ឆ្នាំ​១៩៧២ និង​១៩៧៣ ដោយ​ចូរីស អ៊ីវែន និង​ម៉ាស៊ែលលីន ឡូរីដានអ៊ីវែន។ ភាពយន្ត​ជា​ស៊េរី​នេះ​មាន​រយៈពេល​សរុប ១២​ម៉ោង ប៉ុន្តែ​បុប្ផាណា​នឹង​នាំ​មក​បង្ហាញ​ភាគ​សំខាន់ៗ​មួយ​ចំនួន នៅក្នុង​ខែ​កុម្ភៈ​នេះ។ នេះ​គឺជា​កម្រង​ខ្សែ​ភាពយន្ត​ដ៏​កម្រ​បំផុត និង​ទទួល​បាន​ជោគ​ជ័យ​បំផុត​នៅ​ឆ្នាំ​១៩៧៦។ វាគឺជា​សក្ខីកម្ម​តែមួយគត់ អំពី​ប្រទេស​ចិនរបស់ម៉ៅ សេទុង។

ទស្សនាដោយសេរី!

avatar
  • February 2, 2017 · 6:30 pm
  • Bophana Center
  • Cine Soiree