ស្ថាបត្យកម្មកែងផ្លូវនៅទីក្រុងភ្នំពេញ
អ្នកថតរូបដោយ លោក ព្រហ្ម អីុរ៉ូ
ពិព័រណ៍ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ តុលា ឆ្នាំ២០១៥
សម្ពោធពិព័រណ៍៖ ថ្ងៃទី ២ ខែតុលា – ចូលរួមដោយសេរី-
ម៉ោង ៦:៣០ ល្ងាច ៖ ទទួលស្វាគមន៍ដោយអាហារសម្រន់ និងភេសជ្ជៈ រួមជាមួយវត្តមានរបស់លោកព្រហ្ម អុីរ៉ូ
ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
ពិព័រណ៍នេះ រួមមានរូបភាពជាឯកសារផែនទី និងអ្វីដែលយើងសិក្សា ពីឯកសារដែលបានរក្សាទុក ដោយផ្តោតលើតំបន់កែងផ្លូវក្នុងទីក្រុងភ្នំពេញ។ លោក ព្រហ្ម អ៊ីរ៉ូ ផ្តោតយករូបស្ថាបត្យកម្មនានា ព្រមទាំងសកម្មភាពរស់នៅប្រចាំថ្ងៃនៅតាមបណ្ដាអាគារកោង និងអាគារជ្រុង កែងផ្លូវ ដោយចាប់យកមុំ ក្នុងនាមជាអ្នកដើរតាមផ្លូវធម្មតា។ គាត់ជ្រើសរើសយកការថតរូបនៅតំបន់ផ្សារធំៗចំនួន៥ ដូចជា៖ ផ្សារថ្មី ផ្សារកណ្ដាល ផ្សារចាស់ផ្សារអូឡាំពិក និងផ្សារអូឫស្សី ដែលបង្ហាញពីលក្ខណៈអាគារចាស់ៗ ដែលសង់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៨០។ ដោយសារតែចំណូលចិត្តដ៏ខ្លាំង ជំរុញឲ្យលោកថតរូបភាពសម្រាប់អ្នកជំនាន់ក្រោយ។ លោកបានរួមបញ្ចូលទិសដៅ ផ្លាកបញ្ជាក់ពីឈ្មោះ ឬលេខ ដងវិថីជាមួយថ្ងៃដែលបានថត។
អំពីអ្នកថតរូប៖
លោក ព្រហ្ម អ៊ីរ៉ូ ជាអ្នកធ្វើការលើឯកសាររូបភាព និងវីដេអូឌីជីថល។ គាត់កើតក្នុងឆ្នាំ១៩៨៩ នៅរាជធានី ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ គាត់បានរស់នៅក្រុងបានលុង ខេត្តរតនគិរី បច្ចុប្បន្នគាត់ធ្វើការ និងរស់នៅក្នុងទីក្រុងភ្នំពេញ។ រូបថតរបស់គាត់ត្រូវបានផ្សព្វផ្សាយនៅក្នុងកាសែត Cambodia Daily និងរួមទាំងកម្រងរូបថត បេសកកម្មជាមួយវិចិត្រសាលទស្សនាវដ្ដី Gallery Magazine វិចិត្រសាលជ័យជំនះជាតិ National Gallery of Victoria និង ហ្វាប្រទេសថៃ Fah Thai ។ គាត់ធ្វើការក្នុងការបង្កើតសម្រាប់សិល្បករភាពយន្ដ ដូចជាភាពយន្ដឯកសារជាមួយសិល្បករកូរ៉េ Hyun-Suk Seo ក្នុងគម្រោងលោកវណ្ណ ម៉ូលីវណ្ណ ឆ្នាំ២០១៤-២០១៥ និងភាពយន្ដឯកសារនៅខេត្តរតនគិរី របស់សិល្បករថៃ Arin Rungjang នៅឆ្នាំ២០១៥។ ការងាររបស់លោកបានតាំងពិព័រណ៍នៅក្នុង កម្មវិធីការចងចាំស្ទឹងសង្កែ Sangker Memories ដែលជាការសម្ភោធបង្ហាញនូវទីតាំងសិល្បៈស្ទឹងសង្កែ Sangker Art Space នៅខេត្តបាត់ដំបង ឆ្នាំ២០១៥។
ពិព័រណ៍រូបថត ឯកសារ៖
ស្ថាបត្យកម្មកែងផ្លូវនៅទីក្រុងភ្នំពេញ នៅមជ្ឈមណ្ឌលបុប្ផាណា គឺជាពិព័រណ៍ទោលរបស់លោកផ្ទាល់។ លោកព្រហ្ម បានបរិញ្ញាបត្រ និងកំពុងបន្ដអនុបណ្ឌិត ផ្នែកជំនួញពាណិជ្ជកម្មនៅសកលវិទ្យាល័យបៀលប្រាយ។