ស្រកាមាស

ដឹកនាំដោយ ហ្សាវីយ៉េ ដឺ ឡូហ្សាន ឆ្នាំ២០១៦ ៨៨នាទី ភាសាបារាំង ខ្មែរ និងអង់គ្លេស

ស្រកាមាសជាខ្សែភាពយន្ដ​និយាយ​ពី​ជីវិត​ពិត​របស់​​កុមារ​​​រើស​​សំរាម។ សព្វថ្ងៃ យុវជន​ទាំង​នោះ​មាន​​អាយុ​២៥ឆ្នាំ ហើយ ខ្លះ​ទើប​បញ្ចប់​ការ​សិក្សា ខ្លះ​ទៀត​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ហើយ។ នៅ​ពេល​ពួកគេជាកុមារ​​ ពួកគេទាំងអស់គ្នា​ត្រូវដើររើសយក​​កាក​សំណល់​​ ដើម្បីរស់រានមានជីវិតនៅក្នុង​​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ។ ទីនោះ​ជាកន្លែងដែលអ្នកដំណើរ​ប្ដី​ប្រពន្ធ​ជន​ជាតិ​បារាំង​ពីរ​នាក់​គឺ លោកសី្រ គ្រីស្យង់ និងអ្នកស្រី ម៉ារី ហ្រ្វង់ បានជួប​ពួកគេជាលើក​ដំបូង​​កាល​ពី​ជាង​២០ឆ្នាំមុន។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​តស៊ូឥត​ឈប់​ឈរ ដើម្បីសង្រ្គោះកុមារចេញ​ពី​ឋាន​នរក។ រហូត​មក​ដល់​ពេល​នេះ ពួកគេ​បាន​ជួយ​កុមារ​ប្រហែល ១០ ០០០ នាក់​ឱ្យ​ទទួល​បាន​ការ​អប់​រំ ដើម្បី​កសាង​អនាគត។

ទស្សនាដោយសេរី

avatar
  • September 9, 2017 · 5:00 pm
  • Bophana Center
  • Cine Saturday