ស្រមោលអន្ទោលតាមប្រាណ៖ សុបិនដែលមិនអាចបំភ្លេចបាន
សិល្បករល្បីឈ្មោះចំនួនបីរូប បានប្រមូលផ្ដុំស្នាដៃសិល្បៈជាច្រើន ដើម្បីបង្ហាញពី «ការចងចាំនៅកម្ពុជា »
ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី ៩មីនា
ពិព័រណ៍នេះបង្ហាញពីស្នាដៃសិល្បៈរបស់សិល្បករបីរូប៖ លោក ម៉ក់ រ៉េមីស្សា និង លោក លាង ស៊ីកន ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម និងកញ្ញា ស៊ូ សូភី ដែលបានកើតក្រោយការបញ្ចប់របបប្រល័យពូជសាសន៍។ ទាំងនេះគឺជាការតាំងពិព័រណ៍រួម ដោយមានរូបភាពចំនួន១៦ផ្ទាំងរបស់លោកម៉ក់ រ៉េមីស្សា ដែលបង្ហាញអំពីដំណើរនៃការចាកចេញបីថ្ងៃ គំនូររបស់លោក ស៊ីកន ដែលបង្ហាញពីសម័យកាលថ្មី រួមជាមួយនឹងគំនូរទឹកភ្លៀងពណ៌ខ្មៅរបស់កញ្ញា ស៊ូ សូភី។
ទស្សនាដោយសេរី