ស្រុកខ្មែរ! នេះហើយខ្ញុំ

ដឹកនាំដោយ ភូ ហ្សង់បាទីស្ដ៍ ឆ្នាំ២០១២ ៧៤នាទី ភាសាខ្មែរ និង​មាន​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម

(ក្រោមវត្តមានរបស់អ្នកដឹកនាំរឿង)
ស្រ្តីបួន​នាក់​ជួប​គ្នា នៅ​ក្នុង​ស្ថាន​ទូត​ខ្មែរ​​ប្រចាំ​​ប្រទេស​​បារាំង។ ពួក​គេ​​ទាំង​​បួន​​នាក់​​ជួប​​គ្នា ហើយ​​រៀប​​រាប់​​ពី​​ការ​​ប្រឈម​​មុខ​​នឹង​​រឿង​​រ៉ាវ​​ផ្សេងៗ​ និង​​សេចក្ដី​​ប្រាថ្នា​​របស់​​ពួក​គេ៖ សុភា​​ អាយុ​​២៤ឆ្នាំ​​ជា​​កូន​​កាត់​​ខ្មែរ​​បារាំង។ សុវណ្ណតារា អាយុ ៣២ឆ្នាំ នាង​បាន​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​បារាំង ដែល​នាង​បាន​ជួប​នៅ​ប្រទេស​កម្ពុជា។ មុំ​អាយុ​៤០ឆ្នាំ អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។ មេត្តា​អាយុ​៥៦ឆ្នាំ នាង​បាន​ចាក​ចេញ​មុន​ពេល​ការ​ដួល​រលំ​រាជធានី​ភ្នំពេញ។ នាង​ត្រូវ​តែ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ដើម្បី​មើល​ម្ដាយ​មុន​ពេល​គាត់​ស្លាប់។ ការ​ជួប​គ្នា​នេះ​នឹង​បង្ហាញ​ពី​ការ​តស៊ូ ក្ដី​សង្ឃឹម ក្ដី​សុបិន​របស់​ពួក​គេ ហើយ​បង្ហាញ​ពី​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​សមាហរណកម្ម​មួយ​ផង​ដែរ។

ទស្សនាដោយសេរី

avatar
  • September 30, 2017 · 5:00 pm
  • Bophana Center
  • Cine Saturday