ស្វែង​យល់​ពី​កុនខ្លីរបស់​ចតុមុខ

បញ្ជាំង​នូវ​​​ភាពយន្ត​​​ខ្លី​រឿង «ដុំ​ក្រួស​មួយ​ក្តាប់» ដឹក​នាំ​ដោយ ចាប សោមច័ន្ទរិទ្ធ ឆ្នាំ ២០១៤ រយៈពេល ៧នាទី ភាសាខ្មែរ និង​មាន​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម និង​រឿង «រស់ឡើងវិញ» ដឹក​នាំ​ដោយ ប៉ោយ ឈុនលី ឆ្នាំ ២០១៤ រយៈពេល ៣នាទី គ្មាន​កិច្ច​សន្ទនា។ នឹងមានសំណួរចម្លើយជាមួយសមិទ្ធិករ​​ភាពយន្ត​​​។

ភាពយន្តនារាត្រីថ្ងៃព្រហស្បតិ៍ ៖ «ស្វែង​​យល់​​ពី​​កុន​ខ្លី​របស់​​ចតុមុខ»​ ជា​​ផ្នែក​​មួយ​​នៃ​​មហោស្រព​​ភាពយន្ត​ខ្លី​ចតុមុខ​​ឆ្នាំ​​២០១៦។ កម្មវិធី​​​នេះ​នឹង​បង្ហាញ​នូវ​​​ភាពយន្ត​​​ខ្លី​​គួរ​ឲ្យ​​កត់​​សម្គាល់ ២រឿង​ដែល​ត្រូវ​​បាន​​ជ្រើស​​រើស​​​​នៅ​​ក្នុង​​មហោស្រព​​ឆ្នាំ​មុន​គឺ​រឿង «ដុំ​ក្រួស​​មួយ​ក្តាប់» និងរឿង​«រស់​​ឡើង​វិញ» ។ លោក​​អ្នក​​អាច​​សួរ​​សំណួរ​​​ស៊ី​ជម្រៅ​ទៅ​​កាន់​​​សមិទ្ធិករ​​ភាពយន្ត​​​ដែល​​​​យើង​​អញ្ជើញ​​មក ហើយ​​​អាច​​​ស្វែង​​​​​យល់​​​ពី​​ឱកាស​​ក្នុង​ការ​​ដាក់​​រឿង​របស់​ខ្លួន​​ចូល​​ប្រកួត​ក្នុង​​មហោស្រព​​ឆ្នាំ​នេះ។ យើង​ខ្ញុំ​ក៏​សូម​​ស្វាគមន៍​​ដល់​​លោក​អ្នក​ដែល​​​ស្រឡាញ់​​ភាពយន្ត និង​ជា​​ប្រិយមិត្ត​ប្រចាំ​​របស់​មជ្ឈមណ្ឌល​​បុប្ផាណា​ក្នុង​​កម្មវិធី​​​នេះ​ផង​​ដែរ!​

avatar
  • August 11, 2016 · 6:30 pm
  • Bophana Center
  • Cine Soiree