អាថ៌កំបាំងរបស់ប៉ុលពត

ដឹកនាំដោយម៉ាបិន អេដ្រៀន (Maben, Adrian) ឆ្នាំ២០០១ រយៈពេល៦០នាទី ភាសាខ្មែរ

ខែ្សភាពយន្តឯកសារនេះបង្ហាញអំពីខ្សែជីវិតរបស់ ប៉ុល ពត ដែលមានឈ្មោះពិតថា សាឡុត ស។​ គាត់ធ្លាប់ជា​នាយករដ្ឋមន្ត្រី​នៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាមេដឹកនាំពួកខ្មែរក្រហម។​ ជីវប្រវត្តិនៃជីវិតឯកជនរបស់គាត់បាន​គូរ​វាស​ឡើង​វិញចាប់​តាំងពីកុមារ​ភាពរហូតដល់មរណភាពរបស់គាត់។​ ក្នុងនោះ ការសិក្សានៅក្នុងប្រទេសកម្ពុជា​ និង​នៅ​ឯ​ប្រទេសបារាំង ការ​ចាប់​ផ្តើម​ជីវិតនយោបាយ​ និងយោធា ទំនាក់ទំនងដ៏ស្មុគស្មាញជាមួយពួកវៀតណាម​ និង​ការកាត់ក្តីគាត់ដោយពួកខែ្មរក្រហម​​មាន​បង្ហាញ​ជូន​នៅក្នុងឯកសារនេះ។​

ថ្ងៃសៅរ៍ ទី១០ ខែមិថុនា​ ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទី ល្ងាច នៅមជ្ឈមណ្ឌលបុប្ផាណា។

avatar
  • June 10, 2023 · 5:00 pm
  • Bophana Center
  • Cine Saturday