អាពាហ៍ពិពាហ៍ក្រហម

ដឹកនាំដោយចាន់ លីដា និងហ្គីយ៉ូម សួន ឆ្នាំ២០១២ ៥០នាទី ភាសាខ្មែរ និង​មាន​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម

ចន្លោះឆ្នាំ១៩៧៥-១៩៧៩ យ៉ាងហោច​ណាស់​ស្ត្រី​កម្ពុជា​២៥០ ០០០នាក់ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រៀប​ការ។ សុចាន់ គឺជា​​ស្ត្រីម្នាក់​ក្នុង​ចំណោម​នោះ។ នៅ​អាយុ​១៦​ឆ្នាំ នាង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​រៀប​ការ​នឹង​ទាហានខ្មែរ​ក្រហម​ម្នាក់ ដែល​បាន​ចាប់​រំលោភ​នាង។ ៣០ឆ្នាំ​មកហើយ នាង​មិន​និយាយ​ពី​រឿង​នេះ​ទេ តែ​ពេល​នេះ​នាង​សម្រេច​ចិត្ត​យក​រឿង​របស់​នាង​ប្ដឹង​ទៅ​តុលា​ការ​អន្តរ​ជាតិ ដើម្បីកាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម។

avatar
  • May 12, 2016 · 6:30 pm
  • Bophana Center