អេប- កម្មវិធីសិក្សាប្រវត្តិសា ស្រ្តខ្មែរក្រហម

​ទាញ​យក​​កម្មវិធី​អេប​ ក្នុង​ពេល​ឆាប់ៗ​នេះ!

ដោយមានការគាំទ្រ​ពី​សហគម​អឺរ៉ុប និង​មូលនិធិរៃនេះ មជ្ឈមណ្ឌល​បុប្ជាណា​កំពុង​អភិវឌ្ឍ​កម្មវិធី​ឆ្លាត​​ឧបករណ៍​ សម្រាប់រៀន​អំពីប្រវត្តិសាស្រ្តខ្មែរ​ក្រហម។ គម្រោង​នេះ​រួម​មាន ការ​បង្កើត​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​អប់​រំ​មួយ អំពី​ប្រវត្តិ​សាស្ត្រខ្មែរក្រហម និង​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលាយ ដោយ​ទទួល​បាន​ការ​ប្រើ​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ដោយ​មិន​បង់​កម្រៃ។

ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រុម​ការ​ងារ​របស់​ពួក​យើងនឹង​​ធ្វើ​ដំណើរ ទៅ​កាន់​វិទ្យាល័យ និង​សាកល​វិទ្យាល័យ​​នានា​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្សព្វ​ផ្សាយ​អំពី ការ​​ប្រើ​ប្រាស់​កម្មវិធី​អេប​នៅ​ក្នុង​ថ្នាក់​រៀន ដែល​ជា​ឧបករណ៍​បន្ថែម​មួយ សម្រាប់​កម្មវិធី​សិក្សា​អប់រំ​​ថ្នាក់​ជាតិ លើ​ផ្នែក​​ប្រវត្តិសាស្ត្រ។ ការ​បើក​បង្ហាញ និង​ការ​ទាញ​យក​កម្មវិធី​ថ្មី​នេះ ជា​សាធារណ នឹង​ត្រូវ​ធ្វើ​ឡើង​ជា​មួយ​គ្នា ហើយ​មជ្ឈមណ្ឌល​បុប្ជាណា សូម​គោរព​អញ្ជើញ​លោក​អ្នក​ចូល​រួម​សម្ពោធ​កម្មវិធី​អេប ដែល​រួម​មាន​មាតិតា និង​ភ្ញៀវ​កិត្តិយស​ជាច្រើន។

avatar
  • July 25, 2017 · 5:00 pm
  • Bophana Center
  • App Learning