រំឭកពីឪពុកខ្ញុំ – Online

ផលិតដោយ ប៉ាន់ រិទ្ធី ឆ្នាំ២០០៩ ៥១នាទី ភាសាខ្មែរ មានអក្សរអង់គ្លេសរត់ពីក្រោម

ភាពយន្ត​នេះ​ជា​ដំណើររឿង​របស់​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ម្នាក់​ក្នុងការ​ជំនុំជម្រះ​អតីត​ខ្មែរក្រហម​ម្នាក់​គឺ​ឌុច។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ អ្នកស្រី ភួងហ្គាត់ សុន្ថារី បាន​ធ្វើការ​ស៊ើបអង្កេត​ពី​ការស្លាប់​របស់​ឪពុក​អ្នកស្រី គឺ​លោក ភួង តុន ដែល​ជា​សាស្ត្រាចារ្យ​ដ៏​ល្អ​ម្នាក់ ហើយ​ត្រូវបាន​គេ​ឃុំឃាំង និង​សម្លាប់​ក្នុង​មន្ទីរ​សន្តិសុខ​ស២១ នៅឆ្នាំ​១៩៧៧។ តាមរយៈ​ដំណើររឿង​របស់​អ្នកស្រី បញ្ហា​ចាក់ស្រែះ​នៃ​ការ​ជំនុំជម្រះ​ក្ដី​ដ៏ធំ​មួយ​ក្នុង​សតវត្ស​នេះ​នឹង​ត្រូវ​លាតត្រដាង​ឡើង…។

ថ្ងៃ​​សៅរ៍ ទី​​១៥ ខែ​ឧសភា ឆ្នាំ​២០២១ វេលាម៉ោង​​​៥​ល្ងាច នៅលើ​​ទំព័រ Facebook (Bophana Center)។

avatar
  • May 15, 2021 · 5:00 pm
  • Bophana Center
  • Cine Saturday