BAD AXE

ដោយ David SIEV, ២០២២, ១០០ នាទី, ភាសាអង់គ្លេស

ចូលរួមជាមួយយើងនៅមជ្ឈមណ្ឌលបុប្ផាណា ក្នុងកម្មវិធីភាពយន្តពិសេស “BAD AXE” ដោយផលិតករភាពយន្តកម្ពុជា-អាមេរិក លោក DAVID SIEV ដែលជាភាពយន្ដឯកសារបង្ហាញពីតថភាពពិតក្នុងឆ្នាំ ២០២០ ។ ភាពយន្ដឯកសារនេះ នឹងបង្ហាញពីកាតស៊ូរបស់គ្រួសារជនជាតិអាមេរិកដើមកំណើតអាស៊ីនាជនបទរបស់ប្រទេសយក្សមួយ ក្នុងសម័យកាលរបស់ប្រធានាធិបតី Trump ដើម្បីរក្សាភោជនីយដ្ឋាន និងក្ដីសុបិនរបស់ពួកគាត់ឱ្យបន្តនៅរស់ ចំពេលដែលជំងឺរាតត្បាតសាកល Covid-19 និងការគំរាមកំហែងរបស់ Neo-Nazis និងស្នាមរបួសពីរបបវាលពិឃាតខ្មែរក្រហម ។ កម្មវិធីនេះនឹងពាំនាំជូននូវការស្វែងយល់អំពីអត្តសញ្ញាណ ការតស៊ូ និងការរស់នៅក្នុងវប្បធម៌សហរដ្ឋអាមេរិកដ៏ចម្រុះ ។

ចូលរួមទស្សនាភាពយន្ដឯកសារដ៏ស៊ីជម្រៅនេះ នៅថ្ងៃទី ០៩ ខែកុម្ភៈ វេលាម៉ោង ១៨:០០ នាទីយប់ អមនឹងកិច្ចពិភាក្សាស៊ីជម្រៅជាមួយផលិតករភាពយន្ដផ្ទាល់ ។

ថ្ងៃសុក្រ ទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ១៨:០០ នាទីយប់

avatar
  • February 9, 2024 · 6:00 pm
  • Bophana Center
  • Special Screening