កង់ VS រថយន្ត

ដោយ Fredrik Gertten, ស៊ុយអែត / ២០១៥ / ៩០ នាទី

កង់ ជាយានដ៏អស្ចារ្យមួយដែលនាំមកនូវការផ្លាស់ប្តូរ។ សកម្មជន និងទីក្រុងជាច្រើននៅទូទាំងពិភពលោកកំពុងតែដើរឆ្ពោះទៅរកប្រព័ន្ធថ្មីមួយ។ ប៉ុន្ដែ តើមហាអំណាចសេដ្ឋកិច្ចនឹងយល់ស្របតាមនេះដែរឬទេ? បញ្ហាបម្រែបម្រួលអាកាសធាតុ និងការកកស្ទះ មិនចេះចប់ មិនចេះហើយ បានធ្វើឲ្យគ្រប់គ្នាមានកង្វល់កាន់តែខ្លាំងឡើងៗ។ ជំនួសឲ្យការត្អូញត្អែរឥតប្រយោជន៍ អ្នកដែលរស់នៅក្នុងទីក្រុងនានានៅជុំវិញពិភពលោកចាប់ផ្ដើមនាំគ្នាជិះកង់ ដែលនេះគឺជាផ្នែកមួយនៃដំណោះស្រាយ “ធ្វើដោយខ្លួនឯង”។ ភាពតានតឹងលើដងផ្លូវ និងការរៀបចំផែនការទីក្រុងដ៏ខ្សត់ខ្សោយ បានធ្វើឲ្យមានអ្នកស្លាប់ជារៀងរាល់ថ្ងៃក្នុងចំណោមអ្នកជិះកង់។ បច្ចុប្បន្ននេះ ពួកគេកំពុងតែទាមទារឲ្យមានផ្លូវសុវត្ថិភាពសម្រាប់អ្នកជិះកង់ផងដែរ។

avatar
  • March 12, 2019 · 7:30 pm
  • Bophana Center
  • CIFF